មន្ដ្រី៥នាក់ ត្រូវបាននាំខ្លួនយកទៅសួរនា ពាក់ព័ន្ធបទល្មើសព្រៃឈើ ដូចសម្លកំពឹស

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ មកដល់ពេលនេះ មនុស្ស៥នាក់ទៀតដែលពាក់ព័ន្ធនឹងបទល្មើសឈើ ត្រូវបានមន្ត្រីបង្ក្រាប​បទល្មើសធនធានធម្មជាតិ ហៅមកសួរនាំ ធ្វើឡើងតាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ រហូតមករសៀល​ម៉ោង៣ ថ្ងៃខែដដែលនេះ មិនត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ដ្រីទាំង៥នាក់ដែលហៅមកសួរនាំនោះមានឈ្មោះ ៖ ទី១៖ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,២៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ,៣៖ លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ ,៤៖ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក ,៥៖ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច ។

គួរបញ្ជាក់ថា ប្រតិបត្តិការ បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ក្រោមការដឹក​នាំបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបក្នុងរូប​ ភាពទ្រង់ទ្រាយធំ ចាប់ឃាត់មនុស្សជាបន្តបន្ទាប់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន និងមេការ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿង​ និងដុតបំផ្លាញជាច្រើនគ្រឿង ៕ NKD

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print