បន្តនីតិវិធី មន្ដ្រីជំនាញ៥នាក់នៅខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចហៅយកទៅសួរនាំនៅកន្លែងអាវុធហត្ថ ពាក់ព័ន្ធបទល្មើសព្រៃឈើ ខណៈប្រព្រឹត្តក្នុងសមត្ថកិច្ចខ្លួនគ្រប់គ្រង

ចែករំលែក៖

 

ខេត្តមណ្ឌលគិរី៖ មន្ដ្រីជំនាញជានាយខណ្ឌ ,ប្រធានមន្ទីរ ,នាយកដែនជម្រក ,នាយការិយាល័យ ,ចំនួន ៥នាក់ ដែលអាចពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ត្រូវបានកម្លាំងអាវុធហត្ថហៅយកទៅសួរនាំ តាំងពីព្រឹក រហូតមកដល់រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់ឃើញអនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ។ សង្ស័យឈានដល់ការឃាត់ខ្លួន ប្រសិនបើមន្ត្រីនគរបាលយុត្តិកងរាជអាវុធហត្ថធ្វើកំណត់ហេតុស្តាប់ចម្លើយថាពួកគេមានតម្រុយពិរុទ្ធភាព។
សមត្ថកិច្ចបានអោយដឹងថា៖ មន្ដ្រីទាំង ៥នាក់ ដែលត្រូវបានអាវុធហត្ថហៅទៅសួរនាំនោះ ត្រូវបានគេអះអាងថា មានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ដែលកម្លាំងថ្នាក់ជាតិកំពុងចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនឈ្មួញឈើ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងនោះនឹងជនប្រព្រឹត្តជាច្រើនទៀត រួមនិងអ្នកទទួលសំណូក លាក់បាំងបទល្មើស អាចបន្តហៅសួនាំ។
យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មាន នៅខេត្ដមណ្ឌលគិរី បានឲ្យដឹងថា ៖មន្ដ្រីទាំង៥នាក់នោះ ស្ថិតនៅក្នុងមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន រួមមាន៖
ទី១៖ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បុគ្គលរូបនេះចេញ PC អោយក្រុមហ៊ុនដឹកជញ្ជូនឈើទាំងបិទភ្នែក ទោះឈើទាំងនោះកាប់ពីខាងក្រៅអូសចូលក្រុមហ៊ុនក៏ដោយ។
ទី២៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន
ទី៣៖ លោក អ៊ុំ វណ្ណសុភក៍ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខាងសុីញ៉េPC ហើយអោយឈ្មួញផ្ទុកលើសទំងន់ ឃុបឃិតអោយឈ្មួញដឹកឈើតាមអំពើចិត្ត
ទី៤៖ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក ដែលជាបុគ្គលអោយ ឈ្មួញកេណ្ឌប្រមូលមនុស្សទៅបំផ្លាញឈើក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង
និងទី៥៖ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច ជាមេក្លោងអោយវៀតណាមយកគ្រឿងចក្រ ឡាន ត្រាក់ទ័រចូលបំផ្លាញឈើយ៉ាងអនាធិបតេយ្យ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានចេញប្រតិបត្តិការយ៉ាងក្ដៅគគុក ចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី រហូតមានការចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ព្រមទាំងកម្ទេចវត្ថុតាងជារថយន្ដ និងដកហូតរថយន្ដដឹកឈើខុសច្បាប់ជាច្រើនគ្រឿងផងដែរ។
អាចមានចម្លើយពីជនជាប់ចោទ ជាប់គុកបណ្តោះអាសន្នលើបទល្មើសនេះ ទើបខាងអាវុធហត្ថមានតម្រុយពិរុទ្ធក្នុងសំណូក លាក់បាំងបទល្មើស ឃុបឃិតគ្នាជាមួយឈ្មួញទើប ហៅសាកសួ។
បើហៅ សុភ័ក្រសេវីវុទ្ធី, សំរិទ្ធ ណយ, មេវរៈ៣០៣, មេយោធាសឹករងកោះញែក, នាយផ្នែករដ្ឋបាលព្រៃឈើកោះញែក, សារឿន ម៉ាប់, មេប៉ុស្តិឡាប៉ាខេ,លោកស្នងការនគរបាលខេត្ត, ។ល។ អាចដឹងរឿងច្រើនទៀត ករណីបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី ពិសេស ហៅលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងសាច់ញាតិគាត់, លោក សុក សារ៉ា ជាដើម៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print