លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាំយកទៀនព្រះវស្សា និងទេយ្យទានបច្ច័យប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាវត្ត១៥០វត្តទូទាំងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បាននាំយកទៀនព្រះវស្សា និងទេយ្យទាន បច្ច័យ យកមកប្រគេន ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា វត្ដចំនួន១៥០វត្តទូទាំងរាជធានីភ្នំពេញ ដើម្បីព្រះសង្ឃដែលគង់ចាំព្រះវស្សាយកទៅប្រើប្រាស់តាមព្រះពុទ្ធសាសនា ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃសៅរ៏ ១២កើត ខែអាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៣ កក្ដដា ឆ្នាំ២០១៩ នៅវត្ដនាគវន្ដ័ សង្កាត់ បឹងកកទី២ ខណ្ឌទួលគោក ។

ក្នុងឱកាសនេះដែរ លោក ឃួង ស្រេង អភិភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃទាំង១៥០វត្ដទូទាំងរាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំតាមគន្លងបវេណីរបស់ព្រះពុទ្ធសានា ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូធារបានចូលរួមកសាងទីវត្តអារ៉ាមឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។

លោក បន្តថា៖ សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ឯកឧត្តមបានស្នើសុំឲ្យប្រជាពលរដ្ឋនិងពុទ្ធបរិស័ទទំាងអស់ បន្តគាំទ្រគណ:បក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលរបស់ជាតិយើងឲ្យបានគង់វង្សប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។

ក្នុងកម្មវិធីប្រគេនទានព្រះវស្សាទាំង១៥០វត្តនេះ ក្នុង១វត្តៗទទួលបានបច្ច័យ១០ម៉ឺនរៀល, ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម, ប្រេងមួយកាន ចំណុះ៣០លីត្រ,ស្កស១បាវទំងន់២៥គីឡួក្រាម, ទឹកដោះគោចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស, ទឹកបរិសុទ្ធ២កេស, មី២កេស។

ក្នុងនោះ លោក អភិបាលរាជធានី ក៏បានផ្តល់អំណោយដល់យាយជីតាជី ចំនួន ៥០នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល និងក្រណាត់ស១ដុំ សិស្សនិស្សិត ស្នាក់នៅក្នុងវត្ត ចំនួន ៩៥នាក់ អង្ករ ១តោន និងម្នាក់ៗ ២ម៉ឺនរៀល ។

សូមបញ្ជាក់ថា៖ ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌និងវិន័យអោយបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទក្នុងរយ: ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print