លោករដ្ឋមន្ត្រី លឹម គានហោ ក្នុងបេសកកម្មចុះពិនិត្យ និងវាយតម្លៃស្ថានភាពទឹក ចុងសប្តាហ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីបច្ចេកទេស អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យការងារអន្តរា គមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋចំនួន ៥០០ហិកតា ស្ថិតក្នុងភូមិស្ថានីយ ឃុំកណ្តៀង ស្រុកកណ្តៀង ដោយប្រើប្រាស់ស្ថានីយបូមទឹកសម្តេចតេជោ (ស្ថានីយហ៊ុនសែនទី៥) ។

ពេលជួបសំណេះសំណាលជាមួយតំណាងអាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៅទីតាំងខាងលើ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្រ្តី ដែលបានជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋលើបញ្ហាកង្វះខាតទឹក ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្នបានទាន់ពេលវេលា ។

លោករដ្ឋមន្រ្តី បានសំណូមពរ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ត្រូវក្តាប់សភាពការណ៍ទឹកឲ្យបានល្អ និងខិតខំជួយដោះស្រាយបញ្ហាកង្វះខាតទឹក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

នារសៀលថ្ងៃដដែលនោះដែរ លោករដ្ឋមន្រ្តី បានបន្តដំណើរចុះពិនិត្យវឌ្ឍនភាពនៃការងារ សាងសង់ប្រព័ន្ធធារាសាស្រ្ត ដំណាក់ឈើក្រំ ដែលជាគម្រោងកាត់ស្ទឹងពោធិ៍សាត់ផ្នែកខាងលើ ស្ថិតក្នុងស្រុកក្រវាញ ខេត្តពោធិ៍សាត់ ក្រោមកិច្ចសហការណ៍ជាមួយធនាគារអភិវឌ្ឍន៍អាសុី ADB ។ នៅពេលចុះពិនិត្យទីតាំងខាងលើ លោករដ្ឋមន្រ្តី បានកោតសសើរ និងវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែង និងលទ្ធផលដែលក្រុមការងារសម្រេចបាន ព្រមទាំងបានណែនាំលើលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ ពង្រឹងលើគុណភាពសំណង់ ដើម្បីប្រើប្រាស់ជាប្រយោជន៍នាពេលបច្ចុប្បន្ន និងទៅអនាគត៕ ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print