កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ប្រារព្ធខួបគម្រប់​២៦ឆ្នាំ​នៃការ​បង្កើតស្ថាប័នរបស់ខ្លួន​ និងសម្ពោធបើកការ​ដ្ឋានសាងសង់អគារថ្មីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ មកដល់ពេលនេះ​ ស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានអាយុកាល២៦ឆ្នាំ​ហេីយ​ សម្រាប់​នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩​នេះ គឺថ្ងៃរៀបចំពិធីរំលឹកខួបនៃការ​បង្កើតស្ថាប័នរបស់ខ្លួន​ ដែល​ប្រារព្ធ​ធ្វេី​ នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ក្រោមអធិបតី​ ភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​ រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ពិធីនេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងមន្រ្តីពាក់ព័ន្ធ ភ្ញៀវកិត្តិយសរាប់រយនាក់។

សូមជម្រាបថា​ កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ ។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូលទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀត​។

ស្ថិតក្នុង​បរិយាកាស​ដ៏​វិសេសវិសាលនេះ​ និងដេីម្បី​សារ​ទរការបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤កក្កដា ២០១៩ផងដែរ​ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏បានសម្ពោធបើកការ​ ដ្ឋានសាងសង់អគារថ្មីមួយរបស់ខ្លួន ។ អគារ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលចាប់ផ្តើមបញ្ចុះបឋមសិលាកសាងនេះ គឺជាសំណង់ជំហានដំបូងនៅលើផ្ទៃដី ៣០.៧០០ម៉ែត្រការ៉េ ទំហំអគារទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង៥៦ម៉ែត្រ កម្ពស់៣ជាន់ប្រើប្រាស់ថវិកា ចំនួន ៦២០.០០០ដុល្លារអាមេរិក និងត្រូវប្រើរយៈពេលសាងសង់ប្រមាណ៣៦ខែ។ ថវិកាសម្រាប់ការសាងសង់នេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺចូលរួមចំនួន១០ម៉ឺនដុល្លារ ដើម្បីចាប់ផ្តើមការដ្ឋាន ក្រៅពីនេះ និងបន្តចលនាសប្បុរសជន​៕​ ដោយ​ ៖​វណ្ណៈ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print