លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹក បន្តដំណើរចុះពិនិត្យជាក់ស្តែងពីស្ថាន ភាពទឹក នៅបណ្តាខេត្តស្ថិតនៅពាយ័ព្យប្រទេសកម្ពុជា

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធាន ទឹក និងឧតុនិយម នៅព្រឹកថ្ងៃអាទិត្យទី១៤ ខែកក្កដា ឆ្នាំ២០១៩ បានបន្តដំណើរចុះពិនិត្យគម្រោងចំនួន៣ នៅបណ្ដាលខេត្តប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា ។

លោកលឹម គានហោ បានឲ្យដឹងថា ក្នុងដំណើរចុះពិនិត្យជាក់ស្តែងដើម្បីធ្វើការវាយតម្លៃស្ថានភាពទឹកនៅបណ្តាខេត្តស្ថិតនៅពាយ័ព្យប្រទេស ដែលកន្លងមកស្ថានភាពភ្លៀងធ្លាក់ពុំទាន់បានល្អប្រសើរនៅឡើយគួប ផ្សំនឹងផ្ទៃដីនៃបណ្តាខេត្តដែលសុទ្ធ សឹងជាជង្រុកស្រូវ ។

ចំពោះគម្រោងដែលលោករដ្ឋមន្ត្រីចុះទៅពិនិត្យមាន៣គម្រោង ៖

១-វឌ្ឍនភាពនៃសំណង់សាលាតាអនកាត់ស្ទឹងសង្កែភាគខាងក្រោម សហការណ៍ជាមួយសាធារណរដ្ធកូរ៉េ ដែលជាលទ្ធផលសម្រេចបានប្រមាណ២៥ភាគរយ ។

២-ពិនិត្យអំពីស្ថានភាពជាក់ស្តែងនៃបរិមាណទឹកនៃអាងទឹកកំពីងពួយក្នុងន័យធ្វើយ៉ាងណាជម្រុញទឹកពីប្រភពដើមឲ្យបានចូលបំពេញកាន់តែលឿន ។

៣-ចុះពិនិត្យនិងជម្រុញនូវការដ្ឋានជួលជុលសំណង់តាហែនដែលបច្ចុប្បន្នមានលទ្ធភាពបញ្ជូនទឹកចូលបំពេញដល់អាងកំពីងពួយ និងចែករំលែកដល់កន្លែងដទៃទៀតដែលកំពុងមានតម្រូវការ ៕ដោយ៖ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print