ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងចំណាយពេលហាត់ប្រាណ និងវាយកូនកូល តែមួយរយៈនេះពេទ្យហាម ក៏ការហាត់ប្រាណ និងវាយកូនកូលត្រូវផ្អាកមួយរយៈ និងទៅជាការអផ្សុក។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍មុននេះបន្តិចនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ថា៖ អផ្សុកខ្លាំងណាស់ដោយមិនបានហាត់ប្រាណដូចពេលមុន។
សម្តេចបន្តថា៖ ពេទ្យមិនបានហាមមិនឱ្យបើកកូនឡានទេដូចនេះបើកឡានមើលដំណាំ មើលបន្ទាយទាហាន និងមើលប្រជាជនធ្វើដំណើរតាមផ្លូវលេខ២១ចន្លោះតាខ្មៅនិងស្រុកស្អាងជាការល្អម្យ៉ាងដែរ។
សម្តេចបញ្ជាក់ថា៖ ប្រជាជនបើកឡាននិងជិះម៉ូតូមិន ដឹងថាខ្ញុំនៅលើកូនរថយន្តនេះទេពួកគាត់នាំគ្នាជិះវ៉ារថយន្តយ៉ាង
សប្បាយ៕
...
ដោយ៖ សុខ ខេមរា