​ជន​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​ ផ្ទះ​១០​គ្រួសារ​ទទួល​អំណោយ​ពី​អនុ​សាខា​កាកបាទក្រហម​ខណ្ឌឫស្សីកែវ​

ចែករំលែក៖

ភ្នំពេញ​៖​ កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែ​ ធ្នូ​ ឆ្នាំ​២០១៥​កន្លង​មកនេះ​ អាជ្ញាធរ​ខណ្ឌ​ ឫស្សី​កែវ​ ដែល​ដឹកនាំ​ដោយ​លោក​ជា​ ពិសី​ អនុប្រធាន​សាខា​កាកបាទក្រហម​ ខណ្ឌឫស្សីកែវ​ និង​ព្រះតេជព្រះគុណ​ ខឹ​ម​ សម្បត្ដិ​ ប្រធាន​សហគមន៍​មូលនិធិ​នគរ​ កាយ​វត្ដ​ព្រះពុទ្ធ​សាសនា​កម្ពុជា​ និង​ជា​ ព្រះ​ចៅអធិការ​វត្ដ​ញាណ​រង្សី​បាន​នាំ​យក​ អំណោយ​និង​ទេយ្យទាន​ចែក​ជូន​ដល់​ជន​ រង​គ្រោះ​ក្នុង​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ចំនួន​ ១០​គ្រួសារ​ ឋិត​នៅ​ក្នុងភូមិ​បឹង​ សាឡា​ង​ សង្កាត់​-​ខណ្ឌឫស្សីកែវ​ ។​

dw

ជន​រង​គ្រោះ​ទាំង​១០​គ្រួសារ​ខាងលើ​ គឺ​មាន​៣​គ្រួសារ​ជា​ម្ចាស់ផ្ទះ​ហើយ​៧​ គ្រួសារ​ទៀត​គឺជា​អ្នក​ជួល​ស្នាក់​នៅ​ដោយ​ក្នុង​នោះ​៣​គ្រួសារ​ជា​ម្ចាស់ផ្ទះ​ទទួល​បាន​អង្ករ​៧៥​គីឡូក្រាម​,​ សម្ភារ​ប្រើ​ ប្រាស់​ ព្រមទាំង​គ្រឿង​បរិភោគ​មួយ​ចំនួន​ទៀត​ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​មួយ​ គ្រួសារ​ ។​ ដោយឡែក​៧​គ្រួសារ​ដែល​ ជួល​ផ្ទះ​គេ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​ មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម​ ថវិកា​១០​ម៉ឺន​រៀល​និង​សម្ភារ​មួយ​ចំនួន​ ទៀត​ ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ផ្ទះ​ដែល​ត្រូវ​ បាន​អគ្គិភ័យ​ឆាបឆេះ​ដោយសារ​ទុ​ស្សេ​ ចរន្ដអគ្គិសនី​ខាងលើ​នេះ​មាន​ទំហំ​៧​គុណ​៩​ម៉ែត្រ​ ថ្ម​ក្រោម​ឈើ​លើ​ ឆេះ​នៅ​វេលា​ ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដែល​មាន​ម្ចាស់​ឈ្មោះ​ព្រំ​ ហ៊ី​ម​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ ។​

​លោក​ ជា​ ពិសី​ អនុប្រធាន​សាខា​ កាកបាទក្រហម​ខណ្ឌឫស្សីកែវ​បាន​ថ្លែង​ ទៅ​កាន់​បងប្អូន​រង​គ្រោះ​ដោយ​អគ្គិភ័យ​ ដោយ​បញ្ជាក់​ថា​ បើ​ទោះបី​អំណោយ​និង​ សម្ភារ​ទាំងនេះ​មិន​ច្រើន​តាម​តម្រូវការ​ ចាំបាច់​របស់​បងប្អូន​ក៏​ពិតមែន​ តែ​វា​ អាច​ជួយ​សម្រួល​ដល់​ការ​ដោះ​បន្ទុក​មួយ​ គ្រា​ដែរ​ ។​ ជាមួយ​គ្នា​នោះ​លោក​មានការ​ សោកស្ដាយ​ជា​ពន់ពេក​នៅ​ក្នុង​ហេតុ​ ការណ៍​ដ៏​អកុសល​នេះ​ ប៉ុន្ដែ​គ្មាន​នរណា​ ម្នាក់​ចង់​ជួប​នោះ​ទេ​ ៕ អា​រុណ​រះ​

IMG-20151222-WA0065

IMG-20151222-WA0068

...

dw (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print