ប្រេីឥទ្ធិពលនិងអួតខ្លួនថា​ជាសមត្ថកិច្ច​លេីពលរដ្ឋ​ ក្រោយកេីតមានករណីគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់៣នាក់នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ម៉ូតូពីគ្រឿងបើកប្រដេញគ្នាជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលរបួសធ្ងន់បីនាក់កើតជាជម្លោះហិង្សាដាក់ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍។ហេតុការណ៍នេះបានកើតឡើង នៅពីម៉ោង១១យប់ថ្ងៃទី១៤ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន៤នាក់បើកម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកសុយស៊ូគីនីកពណ៌សពាក់ស្លាកលេខភ្នំពេញHG-7393ជិះគ្នាពីរនាក់ និងមួយគ្រឿងទៀតម៉ាកបាចាពណ៌ខ្មៅមិនចាំស្លាកលេខជិះគ្នាពីរនាក់ដែរ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦១
ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូមួយគ្រឿង ម៉ាកនិចរេចង្កូតទៅបុកម៉ូតូគ្រឿងទៀតម៉ាកហុងដាMSXពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GB-5511បើកដោយម្នាក់ ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាបណ្តាលរងរបួសធ្ងន់បីនាក់ ខណះនោះបក្ខពួកខាងម៉ូតូនិចដែលជិះម៉ូតូធំបានជិះត្រឡប់ ។

ក្រោយមកមើលខាងម៉ូតូនិចដែលត្រូវជាមិត្តភក្តិដែលបានរងបួសធ្ងន់នោះបានមកអួនខ្លួនថាជាមន្ត្រីប៉ូលិសហើយបានមកស្រែកឆោឡោដាក់ ខាងភាគីម៉ូតូMSX ហើយបំរុងស្ទុះទៅ វាយប្រជាពលរដ្ឋថែមទៀតធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ។ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ភ្លាមៗ។

បើតាមមតិប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថាហេតុអ្វីសមត្ថកិច្ចមូលដ្ឋានមិនឃាត់ខ្លូនបុរសដែលអួនខ្លួនថាជាមន្ត្រីប៉ូលិសដែលបំរុងបង្កហិង្សាដាក់ប្រជាពលដ្ឋនោះ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ខមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print