បញ្ញា សិទ្ធិ ប្រកាសប្តឹងបកអ្នកបរិហាកេរទារសំណង១០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីគណនីយហ្វេសប៊ុកមួយបានប្រកាសទារលុយ និងប្តឹងចំពោះតារា សម្តែង ចម្រៀង និងពិធីករ បញ្ញា សិទ្ធិ ពីបទរំលោភលើសេចក្តីទុកចិត្តនោះ ពេលនេះតារាសាច់ខ្ចីរូបនេះក៏បានប្រកាសថាត្រៀមធ្វើសន្និសីទបង្ហាញការពិត និងប្រកាសប្តឹងបកវិញពីបទ បរិហាកេរ។
​គេចាំបានថាថ្មីៗនេះគណនីយហ្វេសប៊ុកឈ្មោះ An Sreyorn បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹកជាមួយខ្លឹមសារឲ្យតារាប្រុសសាច់ខ្ចីរូបនេះចេញមុខដោះស្រាយបំណុលដែលជំពាក់ធនាគារ។ ក្រៅពីខ្លឹមសារនេះ ម្ចាស់គណនីយក៏បានបង្ហាញនូវភស្តុតាងពីការខ្ចីប្រាក់ធនាគារចំនួន១ម៉ឺនដុល្លារហើយតារារូបនេះបានគេវេសមិនបង់រយៈពេល៨ខែមកហើយ។ យោងតាមពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះស៊ី វុទ្ធី បានប្តឹងឈ្មោះ កា បញ្ញាសិទ្ធិ ភេទប្រុសអាយុ២៩ឆ្នាំ ដែលត្រូវជាមិត្តភ័ក្កិរបស់កូនលោក ហើយបានយកប្លង់ដីរបស់លោកយកទៅបញ្ចាំនៅធនាគារក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដោយតារាចម្រៀងរូបនេះធានាក្នុងការបង់សង ប៉ុន្តែរយៈពេល៧ខែហើយដែលតារារូបនេះមិនបានបង់តាមការសន្យា។ តាមពាក្យបណ្តឹងម្ចាស់ដើមបណ្តឹងបានប្តឹងទារសងជំងឺចិត្តចំនួន ៥ម៉ឺនដុល្លារអាមេរិក។ ស្របពេលការប្រកាស និងផ្សព្វផ្សាយព័ត៌មានព្រោងព្រាតនេះដែរ តារាចម្រៀង បញ្ញា សិទ្ធិ ក៏បានបញ្ជាក់តបវិញដោយការប្រកាសគ្រោងធ្វើសន្និសីទបង្ហាញការពិតរួមទាំងប្រកាសប្តឹងបកទៅគ្រួសារលោក សី ម៉ានុ ដែលជាដើមបណ្តឹង និងទាមទារជំងឺចិត្តចំនួន១០ម៉ឺនដុល្លារអាមេរិក។ លោកថាលោកនឹងបង្ហាញការពិតនៃរឿងហេតុខាងលើក្នុងពេលឆាប់ៗនេះ ដោយលោកគ្រាន់តែលើកឡើងថាមាសសុទ្ធមិនខ្លាចភ្លើងហើយលោកពិតជាជឿជាក់ថាយុត្តិធម៌ពិតជាមានសម្រាប់រូបលោក។
​គួរបញ្ជាក់ដែរថា កន្លងទៅតារាចម្រៀង បញ្ញា សិទ្ធិ ធ្លាប់ត្រូវបានគណនីយហ្វេសប៊ុកមួយបាន បរិហាកេរថាបានខ្ចីលុយ និងកេចវះមិនចូលខ្លួនដោះស្រាយ ប៉ុន្តែត្រូវបានតារាចម្រៀងរូបនេះចេញមុខបដិសេធ និងចាត់ទុកថាជាការបង្ខូចកិត្តិយស។ មិនបានប៉ុន្មានថ្ងៃផងតារាសម្តែងសាច់ខ្ចីស្រីសុំខ្មាសរូបនេះបានចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី០៦ខែមេសាឆ្នាំ២០១៩ និងបន្តទៅកាន់ប្រទេសញូវហ្សេលេនផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print