ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំអោយនគរបាលទាំងអស់ ត្រូវកាត់សក់ខ្លី

ចែករំលែក៖

 

ភ្នំពេញ៖អនុវត្តតាមផែនការរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា នេះ បានណែនាំឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវកាត់សក់ខ្លី ហើយដំបូងនេះគឺកម្លាំងនគរបាលចរាចរណ៍ និង កម្លាំងនគរបាលទេសចរណ៍ ត្រូវអនុវត្តន៍មុនគេ។

ខណៈលោក ស ថេត បានដឹកនាំកងកម្លាំង នគរបាលរាជធានីភ្នំពេញ គោរពទង់ជាតិដូចសព្វមួយដង គឺលោកបានណែនាំឱ្យកងកម្លាំងនគរបាល ត្រូវមកគោរពទង់ជាតិឲ្យបានច្រេីនជាងនេះទៀត ពិសេសត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ តាមឯកសណ្ឋានរបស់នគរបាល។

ម្យ៉ាងទៀត លោក ស ថេតក៏បញ្ជាក់ជាថ្មីទៀត ថា កងកម្លាំងនគរបាលអន្តរាគមន៍ ត្រូវតែនាំគ្នាហាត់ប្រាណជាប្រចាំ នៅពេលល្ងាច ដើម្បីសុខភាពផង និងឲ្យរាងកាយមាំមួនផង ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print