ធ្លាក់​យន្តហោះ​​នៅ​​ប្រទេស​ឥណ្ឌា​ ស្លាប់​១០​នាក់​

ចែករំលែក៖

​យន្តហោះ​​មួយ​គ្រឿង​ប្រភេទ​ Beechcraft​ King​ Air​ របស់​កងកម្លាំង​ការពារ​សន្តិសុខ​នៅ​តាម​បន្ទាត់​ព្រំដែនប្រទេសឥណ្ឌា​បាន​ហោះ​ធ្លាក់​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ Dwarka​ បណ្តាល​ឲ្យ​ក្លាយទៅជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ និង​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​១០​នាក់​បាត់បង់​ជីវិត​ កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

_87334340_87334339

​មន្ត្រី​របស់​ប្រទេស​ឥណ្ឌា​បាន​បញ្ជាក់​ថា​ យន្តហោះ​ខាងលើ​នេះ​បាន​ដឹក​មន្ត្រី​សន្តិសុខ​ដែល​ទៅ​បំពេញ​កាតព្វកិច្ច​ល្បាត​នៅ​តាម​បន្ទាត់​ព្រំដែន​ ។​

​ប្រព័ន្ធ​សុវត្ថិភាព​នៅ​តាម​ផ្លូវអាកាស​របស់​ប្រទេស​ឥណ្ឌា​ នា​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ត្រូវ​គេ​ទទួលស្គាល់​ថា​ មាន​សុវត្ថិ​ភាពល្អ​ប្រសើរ​ ពុំ​សូវ​មាន​គ្រោះថ្នាក់​កើតឡើង​នោះ​ទេ​ បើ​ទោះបី​ថា​ ប្រទេស​នេះ​មានការ​កើន​ឡើងជា​បន្តបន្ទាប់​នូវ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ដែល​ប្រតិបត្តិការ​រកស៊ី​ដឹក​ជញ្ជូន​នៅ​ក្នុងស្រុក​យ៉ាងណា​ក៏​ដោយ​ ។​

​គេ​នៅ​ចាំ​បាន​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​ Mangalore​ កាលពី​ខែឧសភា​ ឆ្នាំ​២០១០​ បណ្តាល​ឲ្យ​ស្លាប់​១៦០នាក់​ ។​

​នៅ​មុន​ពេល​កើតហេតុ​ យន្តហោះ​ម៉ាស៊ីន​ពីរ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​របស់​ខ្លួន​ឆ្ពោះទៅ​កាន់​តំបន់​ Ranchi​ ភាគ​ខាងកើត​ រដ្ឋ​ Jharkhand​ ដោយ​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ញូ​វ​ដេ​លី​ ហើយ​ស្រាប់តែ​មាន​គ្រោះថ្នាក់​កើតឡើង​តែ​ម្តង​ ។​

​មន្ត្រីជាន់ខ្ពស់​ក្រុង​ញូ​វ​លេ​លី​បាន​បញ្ជាក់​ថា​ ហេតុការណ៍​គ្រោះថ្នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ ម៉ោង​នៅ​ក្នុង​តំបន់​ ក្រោយ​ក្រុមបច្ចេកទេស​បាន​បាត់​ទំនាក់ទំនង​ជាមួយ​យន្តហោះ​នេះ​រួច​មក​ ។​

​រូបភាព​ជា​ច្រើន​ត្រូវ​គេ​ផ្សព្វផ្សាយ​ឲ្យ​ឃើញ​ថា​ តួ​យន្តហោះ​ត្រូវ​ភ្លើង​ឆាបឆេះ​ ជាមួយ​កម្ទេចកម្ទីរ​ និង​បំណែក​បែកបាក់​បែកបាក់​ក្រោយ​ពី​ការ​ធ្លាក់​នេះ​ផង​ដែរ​ ។​

​មន្ត្រី​អាកាសចរណ៍​ស៊ី​វិល​ឥណ្ឌា​បាន​បញ្ជាក់​ថា​ អ្នកដំណើរ​នៅ​លើ​យន្តហោះ​ទាំងអស់​១០​នាក់​ រួម​ជាមួយ​អាកាសយានិក​ផង​ដែរ​ គ្មាន​នរណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ពី​ការ​ធ្លាក់​យន្តហោះ​នេះ​ឡើយ​ ។​

​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​អះអាង​ថា​ យន្តហោះ​បាន​បុក​ជាមួយ​ជាមួយ​កំផែង​ ហើយ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​នៅ​វាលស្រែ​ ខាងក្រៅ​អាកាសយានដ្ឋាន​ ។​ ជន​រង​គ្រោះ​ប្រមាណ​១០​នាក់​ត្រូវ​ភ្លើង​ឆាបឆេះ​ ។​ នៅ​ទីកន្លែង​ដែល​យន្តហោះ​ធ្លាក់​នោះ​ មាន​ពលករ​កំពុង​បំពេញ​ការ​នៅ​ទីនោះ​ផង​ដែរ​ ។​

​រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​ និង​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​ផង​ដែរ​បាន​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​អន្តរាគមន៍​ ប៉ុន្តែ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព​ ។​

​កាលពី​ខែឧសភា​ ឆ្នាំ​២០១១​ មនុស្ស​១០​នាក់​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​យន្តហោះ​ដឹក​អ្នកជំងឺ​បាន​ធ្លាក់​នៅ​ជិត​ទីក្រុង​ដេ​លី​ ប្រទេស​ឥណ្ឌា​ ៕​

_87334326_87334325

dwe

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print