ផឹកស្រា​ទាស់សម្ដី​គ្នា​វាយ​បុរស​ម្នាក់​ស្លាប់​

ចែករំលែក៖

​ខេត្ដកំពង់ចាម​៖​ នគរបាល​ស្រុក​កោះ​ សូ​ទិន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា​ ខណៈ​ផឹកស្រា​រួច​ឈ្លោះប្រកែក​គ្នា​បាន​យក​ដំបូង​វាយ​បុរស​ម្នាក់​ទៀត​បណ្ដាល​ស្លាប់​។​

dwe

​ហេតុការណ៍​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​រំលង់​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ក្នុងភូមិ​កោះ​ចិន​លើ​ ឃុំ​កំពុង​រាប​ ស្រុក​កោះសូទិន​ ខេត្ដ​កំពង់​ ចាម​។​ នគរបាល​ស្រុក​កោះសូទិន​ថ្លែង​ថា​ ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន​ ឈ្មោះ​ លន់​ ឡ​ន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មុខរបរ​កសិករ​ស្នាក់​នៅ​ភូមិ​ឃុំ​កើត​ ហេតុ​។​ ចំណែក​ជន​រង​គ្រោះ​ដែល​គេ​វាយ​ ស្លាប់​ឈ្មោះ​ ទិ​ត​ គ​ន្ធា​ អាយុ​៣៧​ឆ្នាំ​ ភេទ​ ប្រុស​ មុខរបរ​កសិករ​ ស្នាក់​នៅ​មួយ​ ភូមិ​-​ឃុំ​ជាមួយ​គ្នា​។​

​សាក្សី​នៅ​កន្លែង​កើត​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជនសង្ស័យ​និង​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស្រា​នៅ​មុខ​ផ្ទះ​របស់​ ឈ្មោះ​ ទិ​ត​ ទាង​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយសារ​ផឹក​ ស្រវឹង​រៀងៗ​ខ្លួន​ក៏​បាន​ឈ្លោះប្រកែក​គ្នា​ យ៉ាង​តឹង​ស​សៃ​ក​ ហើយ​ជនសង្ស័យ​បាន​ យក​ដំបង​វាយ​ជន​រង​គ្រោះ​បណ្ដា​យ​ឱ្យ​ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ មូល​ដ្នា​ន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​និង​បាន​ដកហូត​វត្ថុ​តាង​យក​ទៅ​អធិការ​ស្រុក​ ដើម្បី​សាកសួរ​និង​កសាង​សុំ​ណុំ​រឿង​ទៅ​តុលា​ ការ​ខេត្ដ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ រីឯ​ សព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​ គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print