ចូលលួចបេះដូងមិនមេីលម្ចាស់​ ឃេីញនាងដេក​តែឯងចូលចាប់បំណងរំលោភសេពសន្ថវៈ​ ប្តីគេមកទាន់ល្មម

ចែករំលែក៖

ភ្នំពេញ ៖ រឿងគោចង់ស៊ីស្មៅខ្ចី ហាក់ដូចមានច្រើនណាស់​ អាចផ្តើមកេីតឡេីងនៅពេលគ្មានរបង ​ឬ ធ្វេសប្រហែស​​ភ្លេចចាក់សោរបងអោយបា​នត្រឹមត្រូវទេនោះ​ ។

ប្រភពព័ត៌មាន​អោយដឹងថា​ បុរស​សង្ស័យម្នាក់​ នៅពេលដេីរឆ្លងកាត់បន្ទប់នារីរងគ្រោះបានលួច​បង្ហេីបទ្វារ ពេលឃេីញកំពុងដេកក្នុងបន្ទប់តែឯង ទំ​ន​ងនាំអោយចិត្តគួចប៉ង​ រហូត​ហ៊ាន​ចូលធ្វេីស​កម្មភាពចាប់រំលោភ​សេព​សន្ថវៈ​ តែមិនបានសម្រេចនោះ​ ឡេីយ​ ដោយសារប្តីនារីរងគ្រោះឃើញទាន់ ក៏ឃាត់នាំខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ចាត់ការតាមពាក្យបណ្តឹង​របស់ខ្លួន ។

ប្រភពព័ត៌មាន​បន្តថា​ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ​ប្រពន្ធ​គេមិនបានសម្រេចនេះ​ កេីតឡេីង​នៅចំណុចក្នុងបន្ទប់សាលាវិចិត្រសិល្ប ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែន​សុខ វេលា​ម៉ោង​៥ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ។

ជនសង្ស័យឈ្មោះ ផន រ៉ន អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន​ សំណង់សាលាវិចិត្រសិល្ប ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ រីឯនារីរងគ្រោះឈ្មោះ ក.ល​ខ​​ណ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅសាលាវិចិត្រសិល្ប ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្តីនារីរងគ្រោះអោយដឹងថា​ នៅមុនពេលកើតហេតុ ប្រពន្ធ​បានដេកក្នុងបន្ទប់ នៅចំណុចកើតហេតុខាង​លើ ស្រាប់តែមានជនសង្ស័យដើរមកលប​បើកទ្វារបន្ទប់​ រួចក៏ធ្វើសកម្មភាពចាប់​ ក្នុងបំណងរំលោភសេពសន្ថវៈ​ តែត្រូវខ្លួនមកទាន់ ក៏ចាប់ខ្លួន និងបានដាក់ពាក្យបណ្តឹង​ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញចាត់ការតាម​ច្បាប់​ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិកា​រដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីបន្តទៅតុលាការចាត់ការតាមច្បាប់​ ៕​ nkd

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print