ប៉ោយ៉បែត ៖ អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំដោយអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានបន្តការ ងារដាក់ថ្មពុះចែកទ្រូងផ្លូវ បន្ទាប់ពីមានការផ្អាកដាក់ថ្មពុះចែកទ្រូងផ្លូវមួយរយៈកន្លងមក ។ ថ្មពុះចែកទ្រូងផ្លូវនេះបានធ្វើជាបន្តបន្ទាប់ តភ្ជាប់ពីទ្រូងផ្លូវចាស់អណត្តិលោកអភិបាលក្រុងចាស់ សាន ស៊ានហូ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះថា ការដាក់ថ្មពុះចែកទ្រូងផ្លូវវខាងបន្តពីលោកអភិបាលចាសតាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណូចមុខសណ្ឋាគារ ប៉ោយប៉ែត រហូតមកដល់មុខធនាគារអេស៊ីលីដា ដែលមានប្រវែងជិត១គីឡូម៉ែត្រ ក្នុងគោលបំណងដើម្បីកាត់បន្ថយនៅគ្រោះថ្នាក់ចរារណ៏ ព្រោះថាកន្លងមកយើងឃើញហើយ បញ្ហាគ្រោះចរាចរណ៏មានការកើនឡើងជាហូរហែ ពិសេសនៅមុខធនាគារអេស៊ីលីដា មុខតំបន់សេដ្ឋកិច្ចពិសេស និងផ្សារកណ្ដាលជា ដើម ។ ដូច្នេះក្រោយពីការដាក់ថ្មពុះចែកទ្រូងផ្លូវនិងដាក់ភ្លើងស្តុបមកឃើញថាកាត់បន្ថយភាពកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៌បានច្រើនមិនតែប៉ុណ្ណោះយើង ដាក់ភ្លើងបំភ្លឺតាមគន្លងថ្មពុះចែកទ្រូងផ្លូវ និងកែរលម្អទីក្រុងយើងផង។
លោកបញ្ជាក់ថាៈថវិការទាំអស់នេះគីជាថវិការសប្បុរសជនមួយចំនួនបូករួមថវិការរបស់លោកផងដែរ ទើបចេញលទ្ធិផលផ្លែផ្កា ម្យ៉ាងវិញទៀតថ្មពុះចែកទ្រូងផ្លូវខាងលើដែលក្រុមការងារកំពុងធ្វើនោះមិនមែនទិញនោះទេ ដោយក្រុមការងាររដ្ឋបាលក្រុងគាត់ចាត់ចែងកម្លាំងបានជួលជាងធ្វើពុម្ភខ្លួនឯងដោយពុម្ភមួយស្មើទឹកប្រាក់ឈ្នួល ជាង៥០០ដុល្លាសហរដ្ឋអាមេរិច ដែលក្នុងមួយថ្ងៃផលិតបាន១២ដុំប៉ុន្តែមន្ត្រីសកម្មរបស់យើងលោកទទួលខុសត្រូវស្តាលូផងដូច្នេះកតប្បកិច្ចរបស់លោកមានមួយក្រុមប្រហែលម្ភៃនាក់គីមានការងារពីផ្លូវគីស្តាប្រពន្ធលូពេលមេឃភ្លៀងនិងមេឃរាំងចាក់ពុម្ភ ហើយយើងធ្វើរាល់ថ្ងៃគីយើងធ្វើពុម្ពផងយើងចាក់គំរបលូ ក្រុមនេះក្រុមអភិវឌ្ឍន៌ក្នុងក្រុងតែម្ដង។
ដូច្នេះសព្វថ្ងៃយើងជួលកម្មករចាក់ថ្មពុះចែកទ្រូងផ្លូវដោយខ្លួនឯង ទាំងនេះយើងកាត់បន្ថយយកប្រាក់ទៅទិញថ្មពុះចែកទ្រូងផ្លូវច្រើន ហើយយើងយកប្រាក់ដែលសេសសលទាំងនោះទៅច្នៃធ្វើអ្វីផ្សេងទៀត។ប៉ុន្តែតម្លៃទិញថ្ម ខ្សាច ស៊ីម៉ងត៏និងឈ្នួលកម្មករធ្វើយើងមិនទាន់សរុបទឹកប្រាក់នៅឡើយ ព្រោះគោលដៅរបស់យើងធ្វើដល់ធនាគារអេស៊ីលីដា ប៉ុន្តែកាធ្វើរបស់រដ្ឋបាលក្រុងពេលនេះបានតែសែសិប%តែប៉ុណ្ណោះ ៕ នីមវណ្ណា