ភ្នំពេញ ៖ រឿងគោចង់ស៊ីស្មៅខ្ចី ហាក់ដូចមានច្រើនណាស់ អាចផ្តើមកេីតឡេីងនៅពេលគ្មានរបង ឬ ធ្វេសប្រហែសភ្លេចចាក់សោរបងអោយបានត្រឹមត្រូវទេនោះ ។
ប្រភពព័ត៌មានអោយដឹងថា បុរសសង្ស័យម្នាក់ នៅពេលដេីរឆ្លងកាត់បន្ទប់នារីរងគ្រោះបានលួចបង្ហេីបទ្វារ ពេលឃេីញកំពុងដេកក្នុងបន្ទប់តែឯង ទំនងនាំអោយចិត្តគួចប៉ង រហូតហ៊ានចូលធ្វេីសកម្មភាពចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេចនោះ ឡេីយ ដោយសារប្តីនារីរងគ្រោះឃើញទាន់ ក៏ឃាត់នាំខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ចាត់ការតាមពាក្យបណ្តឹងរបស់ខ្លួន ។
ប្រភពព័ត៌មានបន្តថា ករណីប៉ុនប៉ងរំលោភសេពសន្ថវៈប្រពន្ធគេមិនបានសម្រេចនេះ កេីតឡេីងនៅចំណុចក្នុងបន្ទប់សាលាវិចិត្រសិល្ប ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ វេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ ។
ជនសង្ស័យឈ្មោះ ផន រ៉ន អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន សំណង់សាលាវិចិត្រសិល្ប ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ រីឯនារីរងគ្រោះឈ្មោះ ក.លខណ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅសាលាវិចិត្រសិល្ប ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្តីនារីរងគ្រោះអោយដឹងថា នៅមុនពេលកើតហេតុ ប្រពន្ធបានដេកក្នុងបន្ទប់ នៅចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យដើរមកលបបើកទ្វារបន្ទប់ រួចក៏ធ្វើសកម្មភាពចាប់ ក្នុងបំណងរំលោភសេពសន្ថវៈ តែត្រូវខ្លួនមកទាន់ ក៏ចាប់ខ្លួន និងបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញចាត់ការតាមច្បាប់ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីបន្តទៅតុលាការចាត់ការតាមច្បាប់ ៕ nkd