រថយន្តមួយគ្រឿងបានក្រឡាប់ធ្លាក់ផ្លូវ នៅចំណុចផ្លូវអន្ទង់អាំងធំ

ចែករំលែក៖

ខេត្តកោះកុង ៖ កត្តាមានច្រើនដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បើកបរខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែស បើកបរមិនយោគយល់ អធ្យាស្រ័យ កត្តាផ្លូវ អាកាសធាតុ និងប្រើប្រាស់ល្បឿនលើសកម្រិត ។ ប្រភពព័ត៌មានអះអាងថា នៅចំណុចផ្លូវអន្ទង់អាំងធំ ស្ថិតក្នុងភូមិ ជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មានរថយន្ត១គ្រឿងបានអិលធ្លាក់ផ្លូវ ជ្រុលបុករនាំងសុវត្ថិភាពដងផ្លូវខូចខាតចំនួន​៤ផ្ទាំង ដោយសារមេឃភ្លៀង តែមិនបង្កគ្រោះថ្នាក់មនុស្សទេ ។

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកោះកុងអោយដឹងថា នៅវេលាម៉ោង៨និង១៥ នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ៦១-៦២ ចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិ ជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មានរថយន្តដឹកទំនិញមួយគ្រឿងរអិលធ្លាក់ផ្លូវដោយខ្លួនឯង ។

របាយការណ៍ឲ្យដឹងបន្តថា ជាប្រភេទរថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៤០០០ បើកបរដោយឈ្មោះ ប៉ិច រដ្ឋមុន្នី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងទិសដៅពីខេត្តកំពតឆ្ពោះមកខេត្តកោះកុង ក្នុងស្ថានភាពមេឃកំពុងមានភ្លៀងធ្លាក់ ស្រាប់តែបានរអិលធ្លាក់ផ្លូវ ជ្រុលបុកនឹងរនាំងសុវត្ថិភាពដងផ្លូវខូចខាតចំនួន៤ផ្ទាំង ។

របាយការណ៍ពីនគរបាលចរាចរណ៍ស្រុកបូទុមសាគរឲ្យដឹងថា ចំពោះមូលហេតុឲ្យកើតគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារមេឃភ្លៀងរអិល ជាន់ហ្វ្រាំងអត់ស៊ី ទើបបណ្តាលរថយន្តត្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ តែមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតទេ ៕ NKD

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print