បាតុកម្មនៅតែបន្ត មេដឹកនាំកោះហុងកុងសុំលាលែងពីតំណែង ​តែទីក្រុងប៉េកាំងបដិសេធ

ចែករំលែក៖

មេដឹកនាំកោះហុងកុង​លោកស្រី Carrie Lam បានបង្ហាញពីការនឿយហត់ យ៉ាងខ្លាំង​ក្រោយពេលក្រុមបាតុករធ្វើបាតុកម្មប្រឆាំងជាបន្តបន្ទាប់ អូសបន្លាយរយៈពេលយូ ។ លោកស្រីក៏បានស្នើ លាលែងពីតំណែង ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋាភិបាលទីក្រុងប៉េកាំងនៅឡើយ។

សារព័ត៌មាន​ Financial Times ​បានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ លោកស្រី​ Carrie Lam ​បានស្នើលាលែងពីតំណែងជាច្រើនលើកមកហើយ ប៉ុន្តែមិនទទួលបានការឆ្លើយតបពីរដ្ឋាភិបាលទីក្រុងប៉េកាំង។

កាលពីចុងសប្តាហ៍កន្លងមក បានតុកម្មនៅតែបន្តកើនឡើង ដោយមានក្រុមអ្នកកាសែត​ជាង ១៥០០នាក់ចូលរួមផងដែរ ។ សមាគមសារព័ត៌មាន​នៅហុងកុងចំនួន៧​បានរួមគ្នាធ្វើបាតុកម្មនៅកណ្តាលទីក្រុង​ហុងកុង ​កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ប្រឆាំង​ប៉ូលិស​ ដែលរងចោទថា បានបង្កអំពើហិង្សាមកលើអ្នកសារព័ត៌មាន ។

ក្រុមបាតុកររាប់រយនាក់​បានធ្វើបាតុកម្ម​ ពីសួនឧទ្យានមួយ​ នៅ Admiralty នៅជិត​ការិយាល័យរដ្ឋាភិបាលមជ្ឈិម ទៅកាន់​ស្នាក់ការកណ្តាលរបស់ប៉ូលិស នៅទីក្រុងហុងកុង ជាទីដែលពួកបាតុករបាននាំគ្នា​ស្រែកជាសញ្ញាថា «បញ្ឈប់ប៉ូលិស​ហិង្សា, ការពារសេរីភាពសារព័ត៌មាន» និង «ការពារអចលនទ្រព្យទី៤របស់យើង»នោះ ។

ក្រុមបាតុករបានអះអាងថា អំឡុងពេលចុះ​រាយការណ៍ព័ត៌មានរបស់ពួកគេ អំឡុងពេល​​ថ្មីៗទាក់ទង​ការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅហុងកុង, ពួកគេ​ត្រូវបានរុញច្រានឲ្យចេញ​ពីព្រឹត្តិការណ៍នោះដោយកងកម្លាំងប៉ូលិស ។ ប៉ូលិសបណ្តេញពួកគេចេញ ដោយគ្មានហេតុផលច្បាស់លាស់, ការពោលពាក្យអសុរោះមកលើពួកគេ ហើយពេលខ្លួន ពួកគេរងនូវការវាយដំដោយដំបងរបស់ប៉ូលិសថែមទៀតផង ។

អ្នកចូលរួមបាតុកម្ម​ម្នាក់​បាននិយាយថា ការធ្វើបាតុកម្មនេះ ដោយសារតែ​អ្នកសារព័ត៌មាន ​​ដែល​បំពេញការងារ​ដោយឯករាជ្យ រាយការណ៍ និងធ្វើបទសម្ភាសន៍​​អំឡុងព្រឹត្តិការណ៍ថ្មីនេះ ត្រូវកងកម្លាំងប៉ូលិស​ប្រើប្រាស់​នូវអាកប្បកិរិយាមិនសមរម្យ និងប្រើប្រាស់អាវុធមក​ដោះស្រាយជាមួយ​អ្នកសារព័ត៌មានទៅវិញ ។ ហេតុដូច្នេះហើយ​ បានជាយើង​នាំគ្នាមក​ប្រឆាំងតវ៉ា​តាមបែបវិធីនេះ ។

អ្នករៀបចំបាតុកម្ម​អះអាងថា បើសិនសុវត្ថិភាពរបស់អ្នកកាសែត​ ត្រូវបានគំរាមកំហែងនោះ វាអាចនឹងប៉ះពាល់​​ផងដែរ ដល់លទ្ធភាពរបស់ពួកគេក្នុងការ​ត្រួតពិនិត្យ​អំពីការអនុវត្ត​​​ច្បាប់សាធារណៈរបស់ប៉ូលិស ។

សូមបញ្ជាក់ថា ទីក្រុងហុងកុង​ត្រូវបានញាំញី​ដោយសារតែបាតុកម្ម​ទ្រង់ទ្រាយធំ អំឡុងសប្តាហ៍ថ្មីៗចុងក្រោយនេះ ប្រឆាំងច្បាប់តប្យាប័ន ដែលគេមើលឃើញថា ​អាចបញ្ជូនជនល្មើស​ណាម្នាក់​ទៅកាន់តុលាការចិនដីគោក នោះ។

ពេលខ្លះអំពើហិង្សា​កើតឡើងដោយសារតែបាតុកម្មនោះ ។ បាតុកម្មប្រឆាំងច្បាប់បត្យាប័ននោះ​ អូសទាញ់មនុស្សរាប់លាននាក់ចូលរួម​ផងដែរ, បាតុកររាប់រយនាក់ បានចូល​ឡោមព័ទ្ធ​អគាររដ្ឋសភា​ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីសម្តែងការប្រឆាំង ហើយដល់ពេលនេះ​ គម្រោងច្បាប់ស្តីអំពីបត្យាប័ន ត្រូវបានរដ្ឋាភិបាលប្រកាសលុបចោលហើយនោះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print