ឆក់ទូរស័ព្ទបានតែរត់មិនរួច នគរបាលឃាត់បាន២នាក់ ម្នាក់ទៀតគេចខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់ជិះ​ម៉ូតូ​៣​គ្រឿង នាំគ្នា​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ ពី​ជន​ជាតិចិន បានសម្រេច កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខ​មន្ទីរ​សម្រាក ស័​ង្ក​ម៉ា​រី ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ក្បាលដំរី​២ ខណ្ឌ​ពោធិ​សែន​ជ័យ ហេីយព្យាយាមគេចខ្លួនត្រូវបានកម្លាំងល្បាតប្រទះឃេីញ​ដេញចាប់​ផ្អើល​មួយ​ខណ្ឌ ។
ទីបំផុតពួកគេ ២នាក់ និងម៉ូតូ២គ្រឿង ត្រូវបានឃាត់ខ្លួននិងដកហូតទុក ដោយ​កម្លាំង​ខណ្ឌ​សែន​សុខ
 នៅក្បែរ​វត្ត​សំរោង​អណ្តែត សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រួច​ប្រគល់​ចោរ​ឲ្យ​ទៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​វិញ ចំណែកម្នាក់ទៀតកំពុងគេចខ្លួន។
​ជនសង្ស័យ​២​នាក់​ចាប់ខ្លួនបាន ទី​១.ឈ្មោះ ឆេន ពេជ្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ ដើរ​ឆក់ មាន​ទីលំនៅ​ផ្ទះ​លេខ​៨០ បុរី​ចំការ​ដូង ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ។ ទី​២.ឈ្មោះ អ៊ី លឹម​ងួន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ា​សី​ន​ត្រជាក់ មាន​ទីលំនៅ ភូមិ ភូមិ​អង្គ​ស្លែង សង្កាត់​ឪឡោក ខណ្ឌ​កំបូល។ ចំណែក​បក្ខពួក​ម្នាក់ទៀត ជិះ​ម៉ូតូ ឃ្លី​ក រត់គេច​បាត់ មានឈ្មោះ ម៉េង អាយុ​អាង​២០​ឆ្នាំ។
សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HD-2850 និង​មួយគ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HS-5846 ។​
​ សមត្ថកិច្ចបានឲ្យដឹងថា​ មុន​កើតហេតុជនសង្ស័យ៣​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ឃ្លី​ក​២​គ្រឿង ស្កុប​ពីមួយ​គ្រឿង បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ ពី​បុរស​ជនជាតិ​ចិន ម្នាក់ នៅតាម​ផ្លូវ​សហព័ន្ធ​រុស្សី បានសម្រេច​ហើយ នាំគ្នា​ជិះ​រត់គេច ភ្លាមៗ ត្រូវបាន​កម្លាំង​ល្បាត របស់​ខណ្ឌ​ពោធិ​សែន​ជ័យ ប៉ុស្តិ៍ប្រទះឃើញ​ជាក់ស្តែង ប្រដេញ​តាមជន​សង្ស័យ​រត់​ឆ្លង​ចូល​ទឹកដី​ខណ្ឌ​សែន​សុខ រត់​ជិត​ដល់​វត្ត​សំរោង​អណ្តែត ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ ស្ទាក់​ចាប់ខ្លួនបាន​២​នាក់ ម៉ូតូ​២​គ្រឿង ប្រគល់​ឲ្យ​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ។​
​ ជនរងគ្រោះ ក្រោយពី​ក្រុមចោរឆក់ ធ្វើ​សកម្មភាព​រួចបាន​ចាក​ចេញទៅ​បាត់។ ចំណែក​ជនសង្ស័យ​២​នាក់ ម៉ូតូ​២​គ្រឿង និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ សមត្ថកិច្ច នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​២ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print