ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ជិះម៉ូតូ៣គ្រឿង នាំគ្នាធ្វើសកម្មភាពឆក់យកទូ រស័ព្ទដៃ ពីជនជាតិចិន បានសម្រេច កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមុខមន្ទីរសម្រាក ស័ង្ក ម៉ារី ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ ខណ្ឌពោធិសែនជ័យ ហេីយព្យាយាមគេចខ្លួនត្រូវបានកម្លាំងល្បាតប្រទះឃេីញដេញចាប់ផ្អើលមួយខណ្ឌ ។
ទីបំផុតពួកគេ ២នាក់ និងម៉ូតូ២គ្រឿង ត្រូវបានឃាត់ខ្លួននិងដកហូតទុក ដោយកម្លាំងខណ្ឌសែនសុខ
នៅក្បែរវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រួចប្រគល់ចោរឲ្យទៅខណ្ឌពោ ធិសែនជ័យវិញ ចំណែកម្នាក់ទៀតកំពុងគេចខ្លួន។
ជនសង្ស័យ២នាក់ចាប់ខ្លួនបាន ទី១.ឈ្មោះ ឆេន ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ដើរឆក់ មានទីលំនៅផ្ទះលេខ៨០ បុរីចំការដូង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី២.ឈ្មោះ អ៊ី លឹមងួន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងជួសជុលម៉ាសីនត្រជាក់ មានទីលំនៅ ភូមិ ភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌកំបូល។ ចំណែកបក្ខពួកម្នាក់ទៀត ជិះម៉ូតូ ឃ្លីក រត់គេចបាត់ មានឈ្មោះ ម៉េង អាយុអាង២០ឆ្នាំ។
សមត្ថកិច្ចដកហូតបានម៉ូតូ២ គ្រឿង មួយគ្រឿងម៉ាក ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2850 និងមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-5846 ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យ៣នាក់ ជិះម៉ូតូ៣គ្រឿង ឃ្លីក២គ្រឿង ស្កុបពីមួយគ្រឿង បានធ្វើសកម្មភាពឆក់យកទូរស័ព្ ទដៃ ពីបុរសជនជាតិចិន ម្នាក់ នៅតាមផ្លូវសហព័ន្ធរុស្សី បានសម្រេចហើយ នាំគ្នាជិះរត់គេច ភ្លាមៗ ត្រូវបានកម្លាំងល្បាត របស់ខណ្ឌពោធិសែនជ័យ ប៉ុស្តិ៍ប្រទះឃើញជាក់ស្តែង ប្រដេញតាមជនសង្ស័យរត់ឆ្លង ចូលទឹកដីខណ្ឌសែនសុខ រត់ជិតដល់វត្តសំរោងអណ្តែត ត្រូវបានកម្លាំងប៉ូលិសខណ្ឌ សែនសុខ ស្ទាក់ចាប់ខ្លួនបាន២នាក់ ម៉ូតូ២គ្រឿង ប្រគល់ឲ្យប៉ូលិសខណ្ឌពោធិសែ នជ័យ។
ជនរងគ្រោះ ក្រោយពីក្រុមចោរឆក់ ធ្វើសកម្មភាពរួចបានចាកចេញទៅ បាត់។ ចំណែកជនសង្ស័យ២នាក់ ម៉ូតូ២គ្រឿង និងទូរស័ព្ទរបស់ជនរងគ្រោះ សមត្ថកិច្ច នាំទៅសាកសួរនៅប៉ុស្តិ៍កាកា ប២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័ យចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ