ខឹងតេទូរស័ព្ទហៅផឹកញយដងពេក កើតជម្លោះពាក្យសម្តី និងប្រើហិង្សាគប់ដុំថ្មបែកក្បាល

ចែករំលែក៖

ភ្នំពេញ ៖ អំពើហឹង្សាមួយបានកើតឡើងបណ្តាលឲ្យមានអ្នករងរបួសបែកក្បាល រវាងសន្តិសុខនិងអ្នកស្គាល់គ្នា ផ្តើមពីហៅទូរស័ព្ទឲ្យមកផឹកស៊ីច្រើនដងពេក កើតការខឹងដើរទៅសួរនាំ បណ្តាលឲ្យទាក់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតឈានដល់ការប្រើអំពើហឹង្សាគប់ដុំថ្មបែកក្បាល របួសទាំងសងខាង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង១៥នាទីយប់ថ្ងៃទី១៥ខែកក្តដាឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៣៩នៅចំណុចម្តុំផ្ការាំងទឹករាំស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។

ជនរងគ្រោះបែកក្បាលរងរបួសស្រាលមាន ឈ្មោះ ទីប វិយោគ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំគីឡូម៉ែត្រលេខ៦ ។ រីឯភាគីម្ខាងទៀតរងរបួសបែក្បាលមានឈ្មោះថុន ភេទប្រុសអាយុ៤២ឆ្នាំជាសន្តិសុខស្នាក់នៅម្តុំជិតកន្លែងកើតហេតុ។

តាមប្រភពព័ត៌សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុខាងបុរសមានឈ្មោះ ថុន ជា សន្តិសុខយាមនៅក្បែរកន្លែងកើតហេតុហើយគាត់បានផឹកសុីជាមួយមិត្តភ័ក្រម្នាក់ទៀតលុះដល់ពេលកើតហេតុជនរងគ្រោះបានតេទូរស័ព្ទដៃហៅទៅជនដៃដល់ តែប្រាប់ថាមិនដែលស្គាល់ទេ ហើយនៅតែខលទៅរហូត ក៏ប៉ុន្តែទូរស័ព្ទដៃនឹងគាត់អោយគេខ្ចីតេ ដោយខឹងពេកក៏ដើរទៅសួរនាំស្រាប់តែមានការឈ្លោះប្រកែកគ្នារហូតទៅដល់តឹងសរសៃកដាក់គ្នារហូតភាគីទាំងសងខាងទាញយកដុំថ្មវាយគ្នាបណ្តាលអោយបែកក្បាលម្នាក់នឹងម្នាក់ទៀតរបួសស្រាលហើយភ្លាមៗនោះដែរមានសមត្ថកិច្ចខណ្ឌ៧មករាបានមកដល់ភ្លាមៗនឹងធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅនឹងប៉ុស្តិ៍វាលវង់តែម្តង។

ក្រោយពេលកើតហេតុភាគីទាំងសងខាងស្គាល់គ្នាទើបព្រមព្រៀមមិនដាក់ពាក្យបណ្តឹងហើយបញ្ចប់រឿងដោយទៅព្យាបាលរបួសរៀងៗខ្លួន ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print