ក្រុមបាល់ទាត់​នារី​ខេត្ត​បាត់​ដំបង​ប្រកួត​ដណ្តើម​ពានរង្វាន់​ថ្នាក់​ជាតិ​ជាមួយ​ក្រុមកីឡា​ការិនី​ ខេត្តស្វាយរៀង

ចែករំលែក៖

​ខេត្តតាកែវ​៖ ​ក្រុមបាល់ទាត់​នារី​ មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ ខេត្តបាត់ដំបង​ ត្រូវ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ តំណែង​ជើងឯក​ថ្នាក់​ជាតិ​ជាមួយ​ក្រុមបាល់ទាត់​នារី​ របស់​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ ខេត្តស្វាយរៀង​នៅ​ វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣​ខែធ្នូ​ ។​ ចំណែក​ក្រុម​សមាគម​កីឡាបាល់ទាត់​នារី​ខេត្តសៀមរាប​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ក្រុមកីឡា​ការិនី​មក​ពី​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​នា​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​លើ​ទីលាន​ សាលា​បាល់ទាត់​បាទី​។​

DSC_0205
​ ​ ​
​មន្ត្រី​ព័ត៌មាន​ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ លោក​ ចាន់​ មិថុនា​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ ដំណើរការ​ប្រកួត​ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​ខាងលើ​ ក្រោយ​ពី​បាន​ដំណើរការ​ប្រកួត​ វគ្គ​ជម្រុះ​វិល​ជុំ​សន្សំ​ពិន្ទុ​តាម​ពូ​ល​ A​ និង​ពូ​ល​ B​ ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​ ២០​ខែធ្នូ​ ឆ្នាំ​២០១៥​ ក្នុង​នោះ​ ក្រុម​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​ពូ​ល​ A​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​លេខ​២​ពូ​ល​ B​ និង​ក្រុម​លេខ​ ២​ ពូ​ល​ A​ ប្រកួត​ជាមួយ​ក្រុម​លេខ​១​ពូ​ល​ B​ កាលពី​ថ្ងៃ​ទី​២១​ខែធ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​។​

​មន្ត្រី​ព័ត៌មាន​ ដដែល​បាន​ឲ្យ​ដឹង​ថា​ ក្រុមកីឡា​ការិនី​ មក​ពី​ ខេត្តបាត់ដំបង​ និង​ក្រុមកីឡា​ការិនី​ មក​ពី​ខេត្តស្វាយរៀង​ ពួក​គេ​ត្រូវ​ឡើង​ទៅ​ប្រកួត​ វគ្គ​ផ្តាច់ព្រ័ត្រ​ ដើម្បី​ ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​១​និង​លេខ​២​ ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៥​ ក្រោយ​ពី​ក្រុមបាល់ទាត់​ស្ត្រី​ទាំង​២​ក្រុម​ នេះ​លេង​ឈ្នះ​គូប្រកួត​ក្នុង​វគ្គ​ពាក​ កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​២១​ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បន្ត​ទៀត​ថា​ ក្រុមកីឡា​ការិនី​ មក​ពី​ មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ ខេត្ត​បាត់​ដំ​ បង​បាន​លេង​ឈ្នះ​ក្រុមកីឡា​ការិនី​ មក​ពី​ សមាគម​កីឡាបាល់ទាត់​ខេត្តសៀមរាប​ ក្នុង​លទ្ធផល​ ៨-០​ រីឯ​ក្រុម​ បាល់ទាត់​នារី​ មក​ពី​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ ខេត្តស្វាយរៀង​បាន​លេង​ឈ្នះ​ក្រុមកីឡា​ការិនី​ មក​ពី​ មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​ ក្នុង​លទ្ធផល​៦-០​ នៅ​លើ​ទីលាន​សាលា​បាល់ទាត់​បាទី​។​

​គួរ​រំលឹក​ថា​ កាលពី​ក្រុមបាល់ទាត់​ស្ត្រី​ទាំង​៤​ក្រុម​ខាងលើ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​កន្លង​ទៅ​គឺ​ ក្រុម​ កីឡាការិនី​មន្ទីរ​ អប់រំ​យុវជន​និង​កីឡា​ ខេត្តបាត់ដំបង​ ធ្លាប់​លេង​ឈ្នះ​ ក្រុមកីឡា​ការិនី​ របស់​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ ខេត្តស្វាយរៀង​ ក្នុង​លទ្ធផល​៣-០​ កាលពី​ថ្ងៃ​ទី​១៥​ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ រីឯ​ក្រុមកីឡា​ការិនី​ សមាគម​កីឡាបាល់ទាត់​ខេត្តសៀមរាប​ លេង​ចាញ់​ ក្រុមកីឡា​ការិនី​ មក​ពី​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​ ក្នុង​លទ្ធផល​៥-១​ កាលពី​រសៀល​ ថ្ងៃ​ទី​១៧​ ខែ​ ធ្នូ​ឆ្នាំ​២០១៥​ ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ B​ ៕​

DSC_0214

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print