​បោសសម្អាត​របស់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ស្លាប់​ក្រុម​ឧទ្ទាម​៣៤​នាក់​ និង​១០​នាក់​រង​របួស

ចែករំលែក៖

ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​បាន​ប្រកាស​ថា​ ក្រុម​ខ​ឧទ្ទាម​តា​លី​បង់​៣៤​នាក់​បាន​បាត់បង់​ជីវិត​ និង​១០​នាក់​ផ្សេង​ទៀត​រង​របួស​ ខណៈ​ដែល​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ខេត្ត​ផ្សេងៗ​គ្នា​ក្នុង​រយៈពេល​២៤​ម៉ោង​នោះ​ ។​

ANA-on-mission1

​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ថ្លែង​ថា​ ប្រតិបត្តិការ​វាយឆ្មក់​របស់​កងកម្លាំង​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ Helmand,​ Logar,​ Kunar,​ Nangarhar​ និង​ខេត្ត​ Kunduz​ ។​ ជាមួយ​គ្នា​នេះ​ កងកម្លាំង​យោធា​បាន​រិ​ប​អូស​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ជា​ច្រើន​ ព្រមទាំង​ដោះ​គ្រាប់​មីន​ជា​ច្រើន​គ្រាប់​ផង​ដែរ​ ។​

​ក្នុងអំឡុងពេល​ជាមួយ​គ្នា​នេះ​ដែរ​ ខាង​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បាត់បង់​ជីវិត​៦​នាក់​អំឡុង​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​តា​លី​បង់​ ។​

​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​បន្ត​កើតឡើង​នៅ​ក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​ កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត់​ក្រុម​ឧទ្ទាម​នៅ​តាម​បណ្តា​ខេត្ត​ដាច់​ស្រយាល់​ ជា​ពិសេស​តំបន់​ស្មុគស្មាញ​ និង​តាម​បន្ទាត់​ព្រំដែន​ ។​

​ជា​ការ​ឆ្លើយ​តប​ចំពោះ​កងកម្លាំង​សន្តិសុខ​ខាងលើ​នេះ​ ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ផ្សេងៗ​ទៅ​លើ​កង​កម្លាំងយោធា​ដើម្បី​ជា​ការ​សងសឹក​ ។​

​ក្រុម​ឧទ្ទាម​តា​លី​បង់​នៅ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​បែប​ណា​ជុំវិញ​ការ​អះអាង​របស់​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ថា​បាន​សម្លាប់​ក្រុម​ឧទ្ទាម​៣៤​នាក់​ និង​រង​របួស​១០​នាក់​ ក្នុង​ប្រតិបត្តិការ​បោសសម្អាត​នេះ​នៅឡើយ​ទេ​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print