កីឡាករ​ វ៉ា​ន់​ ចាន់​រ័​ត្ន​និង​ លី​ សុ​តុល្យ​ ជួយ​ឲ្យ​ក្រុម​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ឡើង​ទៅ​វគ្គ​ផ្តាច់​នៃ​ពានរង្វាន់​ Soccer​ League​ 2015

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ វ៉ា​ន់​ ចាន់​រ័​ត្ន​និង​កីឡាករ​ លី​ សុ​តុល្យ​ បាន​ក្លាយជា​វីរបុរស​ របស់​ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ ក្រោយ​ពី​ពួក​គេ​យកឈ្នះ​ក្រុម​យុវជន​ ក​-១២​ ក្នុង​លទ្ធផល​២-០​ វគ្គ​ពាកកណ្តាល​ផ្តាច់ព្រ័ត្រ​ ដូច្នេះ​ក្រុម​យុវជន​ វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​បាន​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ Soccer​ League​ 2015​លើក​ទី​៣​ កាលពី​រសៀល​ថ្ងៃ​ ទី​២១​ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ទីលាន​បាល់ទាត់​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​រៀបចំ​ដោយ​ សហភាព​សហព័ន្ធ​យុវជន​ កម្ពុជា​ និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

dw (2)

​យុវជន​វ៉ា​ន់​ ចាន់​រ័​ត្ន​ពាកអាវ​លេខ​៧​ ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ការ​ទាត់​បាល់​បំប៉ោង​សំណាញ់​ទី​ ក្រុម​យុវ​ ជនក​-១២​ចាប់តាំងពី​៤​នាទី​ដំបូង​នៃ​តង់​ទី​១​ ក្នុង​ជំនួប​ប្រកួត​វគ្គ​ពាកកណ្តាល​ផ្តាច់ព្រ័ត្រ​។​ គ្រាប់​បាល់​របស់​កីឡាករ​ វ៉ា​ន់​ ចាន់​រ័​ត្ន​ ធ្វើ​ឲ្យ​ក្រុម​យុវជន​ក​-១២​ បាន​ព្យាយាម​សម្រុក​ជា​ ខ្លាំង​ដើម្បី​ស្វែងរក​គ្រាប់​បាល់​តាម​ស្មើ​ ក្រុម​ យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​វិញ​តែ​ធ្វើ​មិន​បាន​សម្រេច​ទេ​ បើ​ទោះបី​មានឱកាស​ទាត់​បាល់​បំប៉ោង​សំណាញ់​ទី​ ក្រុម​វ៉ិ​ច​តូ​ រី​អេ​ហ្វ​ស៊ី​ខ្លះ​ក៏​ដោយ​ ពីព្រោះ​បាល់​ហោះ​ទៅ​ប៉ះ​បង្គោល​ហ្វូ​តូ​ ដូច្នេះ​លទ្ធផល​១-០​ បាន​រក្សា​ រហូត​ដល់​ចប់​ការ​ប្រកួត​តង់​ទី​១​ ។​

​ចំពោះ​សកម្មភាព​ប្រកួត​នៅ​ក្នុង​តង់​ទី​២​វិញ​ ក្រុម​យុវជន​ក​-១២​ នៅ​តែ​ព្យាយាម​ដាក់​សម្ពាធ​ទៅ​ក្រុម​ យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ីក្នុង​គោលបំណង​រក​គ្រាប់​តាម​ស្មើ​ ប៉ុន្តែ​គ្មាន​ឱកាស​ដដែល​ ដោយ​រនាំង​ការពារ​ របស់​ក្រុ​ ម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​រឹង​មាំ​ ពិបាក​ទម្លុះ​ ផ្ទុយ​ទៅ​វិញ​ ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ ឆក់​បាន​បាល់​ពី​ជើង​កីឡាករ​ ក្រុម​យុវជន​ក​-១២​ ភ្លាម​ក៏​បញ្ជូន​បាល់​ឡើង​ទៅ​លើ​ ចំ​ពេល​ដែល​កីឡាករ​ ពាក់អាវ​លេខ​១១​ទៅ​ដល់​ល្មម​ ក៏​ប្រើ​ក្បាល់​តែ​ត​បញ្ចូល​ទី​ក្រុម​យុវជន​ក​-១២​ បាន​សម្រេច​១​គ្រាប់​ទៀត​នៅ​ នាទី​៤៦​ដើម​តង់​ទី​២​ ធ្វើ​ឲ្យ​ក្រុម​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​នាំមុខ​ក្រុម​យុវជន​ក​-១២​បណ្តោះអាសន្ន​២-០​។​

​លទ្ធផល​២-០​នេះ​បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​ទាំងស្រុង​ បើ​ទោះបី​ ក្រុម​យុវជន​ក​-១២​ ខិតខំ​ បន្ថែម​ ការ​វាយ​សម្រុក​ខ្លាំង​យ៉ាងណា​ក៏​មិន​អាច​រក​គ្រាប់​បាល់​បាន​ដែរ​ ក្រោយ​ពី​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​ បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវការ​ដោយ​ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ ឈ្នះ​ក្រុម​យុវជន​ក​-១២​ វគ្គ​ពាកកណ្តាល​ ផ្តាច់ព្រ័ត្រ​២-០​ ធ្វើ​ក្រុម​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ រីឯ​ក្រុម​យុវជន​ក​-១២​ ត្រូវ​ធ្លាក់​ទៅ​ប្រកួត​យក​ តំណែង​លេខ​៣​នៃ​ពានរង្វាន់​ Soccer​ League​ 2015​ ដោយនៅ​រង់ចាំ​អ៊ុត​លទ្ធផល​២​ក្រុម​ទៀត​ ដែល​ប្រកួត​នៅ​រសៀល​ ថ្ងៃ​ទី​២២​ខែធ្នូ​ ឆ្នាំ​២០១៥​ ទើប​ដឹង​ថា​ ក្រុម​ណា​ឡើង​ទៅ​ជួប​ជាមួយ​ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​វគ្គ​ផ្តាច់ព្រ័ត្រ​៕​

dw (1)

dw

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print