អ្នកឯកទេសវិភាគបានបញ្ជាក់ថា ចំពោះសហគមន៍អឺរ៉ុបឆ្នាំ២០១៥បាន ក្លាយទៅជាឆ្នាំដែលជាសុបិនអាក្រក់បំផុត របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ ប៉ុន្ដែបើមើលពីស្ថានភាពនៅឆ្នាំ២០១៦ខាងមុខកាន់តែអាក្រក់ជាងនេះទៅទៀត។
ឆ្នាំ២០១៥គឺជាឆ្នាំដែលប្រឈមនូវ បញ្ហាជាច្រើនរាប់មិនអស់ក្នុងនោះមានទាំងវិបត្ដិសេដ្ឋកិច្ច នយោបាយ ពិសេស គឺវិបត្ដិផ្ទៃក្នុងនៅក្នុងសហគមន៍អឺរ៉ុបតែម្ដង។ បើត្រួតពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ ឆ្នាំ២០១៥គឺជាឆ្នាំអាក្រក់បំផុត ប៉ុន្ដែ ប្រសិនបើពលរដ្ឋអង់គ្លេសគាំទ្រឱ្យអង់ គ្លេសចាកចេញពីតំបន់អឺរ៉ុបនោះវាកាន់តែអាក្រក់ជាងនេះថែមទៀត ។
ចាប់តាំងពីឆ្នាំ១៩៨៩មកអឺរ៉ុបមិន ដែលជួបបញ្ហាដូចជាពេលនេះនោះឡើយបញ្ហាវិបត្ដិផ្សេងៗបានធ្វើឱ្យអឺរ៉ុបប្រឈម នឹងការប្រេះឆាក្នុងពេលដែលមានការញុុះញង់ពីខាងក្រៅទៀតនោះ។ វិបត្ដិ បំណុល វិបត្ដិជនភៀសខ្លួន ការវាយ ប្រហារភេរវកម្មជាចំណុចដែលធ្វើឱ្យអឺរ៉ុប កាន់តែមានស្ថានភាពអាក្រក់ថែមទៀតនៅឆ្នាំ២០១៦ខាងមុខ ។
ប្រធានសហគមន៍អឺរ៉ុបលោក Jean Claude Juncker បានព្រមានថា ប្រសិន បើប្រទេសនៅតំបន់អឺរ៉ុបបន្ដបិទទ្វារព្រំ ដែននោះវិបត្ដិនៅក្នុងតំបន់អឺរ៉ុបកាន់តែខ្លាំងឡើង។លោកបន្ដទៀតថាប្រសិនបើអឺរ៉ុបបិទទ្វារព្រំដែនដើម្បីបញ្ចៀសវិបត្ដិជនភៀសខ្លួននិងភេរវកម្មនោះអឺរ៉ុបត្រូវជួបវិបត្ដិផ្សេងមួយទៀត ។
ប៉ុន្ដែការប្រកាសទាំងនោះផ្ទុយទៅ នឹងអ្វីដែលអធិការបតីអាល្លឺម៉ង់លោក ស្រីម៉ាកកែលបញ្ជាក់ថា “យើងអាចដោះ ស្រាយវិបត្ដិបានពិសេសគឺវិបត្ដិជនអន្ដោ ប្រវេសន៍”។
សារព័ត៌មានរ៉យទ័របានផ្សាយថា បញ្ហាមួយដែលត្រូវលើកមកពិភាក្សា នាពេលនេះគឺឆ្នាំ២០១៦គឺជាឆ្នាំទន់ខ្សោយ របស់អឺរ៉ុបទាំងផ្នែកនយោបាយនិងសេដ្ឋ កិច្ច ។ អឺរ៉ុបចាំបាច់ត្រូវតែមានវិធាន ការល្អបំផុតនៅឆ្នាំ២០១៦បើមិនដូច្នោះទេ សុបិនអាក្រក់នឹងកាន់តែកើតឡើង ថែមទៀត ៕
ប្រែសម្រួល៖ ម៉ែវ សាធី