​តម្លៃ​ប្រេង​លើ​ពិភពលោក​ធ្លាក់​ថ្លៃ​ខ្លាំង​មិន​ធ្លាប់​មាន​១​ទស​វត្ស​កន្លង​មក

ចែករំលែក៖

​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សាយ​ថា​ តម្លៃ​ប្រង​ Brent​ នៅ​ក្នុង​ទីផ្សារ​ពិភព​ លោក​នា​ថ្ងៃ​ទី​២១​ ខែធ្នូ​ បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ បំផុត​មិន​ធ្លាប់​មាន​រយៈពេល​ជាង​១១​ឆ្នាំ​កន្លង​មក​ដោយសារ​តែ​ប្រភព​ផ្គត់ផ្គង់​ សម្បូរ​បែប​និង​ការ​សម្រេច​លក់​ប្រេង​ទៅ​ ក្រៅប្រទេស​របស់​អា​មេ​រិ​ក​ទៀត​ផង​។​

ses

​បើ​ទោះបី​តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​ក៏​ដោយ​ តែ​ប្រទេស​ដែល​ផលិត​ប្រេង​ OPEC​ បាន​រក្សា​ការ​ផលិត​ប្រេង​ដូច​ដើម​បើ​ទោះ​ ជា​ទទួល​បាន​ចំណូល​តិច​ជាង​មុន​ក៏​ដោយ​។​

​តម្លៃ​ប្រង​កាន់តែ​ធ្លាក់​ថ្លៃ​ក្រោយ​ពេល​ សភា​អា​មេ​រិ​កបាន​សម្រេច​ឱ្យ​អា​មេ​រិ​ក​លក់​ប្រេង​ចេញ​ទៅ​ក្រៅប្រទេស​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មក​ ។​ ចំណុច​ទាំងនោះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ ជា​ច្រើន​បាន​ដាក់​សំណួរ​សួរ​ថា​ហេតុ​អ្វី​ បានជា​អា​មេ​រិ​ក​ឱ្យ​លក់​ប្រេង​ចេញ​ក្រៅ​ ប្រទេស​នៅ​ពេល​នេះ​?​ ខណៈ​ដែល​អ៊ី​រ៉​ង់​ ក៏​រួច​ទណ្ឌកម្ម​ហើយ​អាច​លក់​ប្រេង​ចេញ​ ទៅ​ក្រៅប្រទេស​ដោយ​មិន​មាន​សម្ពាធ​ណាមួយ​ដូច​មុន​ឡើយ​ ។​

​អឺរ៉ុប​គឺជា​ប្រទេស​ដែល​មាន​ប្រេង​ ហ្គា​ស់​ធម្មជាតិ​ឈរ​លំដាប់​លេខ​ពីរ​បន្ទាប់​ ពី​រុ​ស្ស៊ី​ហើយ​អ៊ី​រ៉​ង់​បាន​ជំនួស​តំណែង​រុ​ស្ស៊ី​លក់​ទៅ​កាន់​ទីផ្សារ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ ធ្វើ​ឱ្យ​រុ​ស្ស៊ី​មិន​អាច​ដាក់​គំនាប​ទៅ​លើ​អឺរ៉ុប​ បាន​ដូច​កាលពីមុន​ឡើយ​ ។​

​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​តើ​អា​មេ​ រិ​ក​អាច​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ប្រេង​ ក្នុង​តំបន់​អាស៊ី​ដែរ​ឬទេ​ដែល​ជាទី​ផ្សារ​ ចុង​ក្រោយ​របស់​រុ​ស្ស៊ី​?​ ប្រសិនបើ​អា​មេ​ រិ​កមក​កាន់​តំបន់​អាស៊ី​ដែរ​នោះ​រុ​ស្ស៊ី​ ប្រាកដជា​ស្លាប់​ដោយ​មិន​ចាំបាច់​វាយ​ ប្រហារ​ឡើយ​ ៕​

ses (1)

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print