ខេត្តកំពង់ចាម ៖ ដើម្បីរក្សាសន្តិសុខសុវត្ថិភាជូនបងប្អូនប្រជាជនជាអ្នកដំណើរតាមដងផ្លូវនឹងប្រជាជនរស់នៅក្នុងមូលដ្ឋានអោយស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពពោលគឺគ្មាន៩យ៉ាងនោះ កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានសហការ ជាមួយកំលាំងជំនាញចរាចរណ៍ ចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យលើអ្នកបើកបររថយន្ត នៅពេលនោះកម្លាំងឃាត់មនុស្សម្នាក់រកឃេីញថា បេីកបរមានសារធាតុញៀន ។
ប្រតិបត្តិការនេះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់កម្លាំងអោយចុះធ្វេីការស្រាវជ្រាវ និងបេីកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាមានដីការនិងករណីរក្សាទុកដឹកជញ្ជូន ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនដែលដឹកនាំកិច្ចប្រតិបត្តិការនេះបានអោយដឹងថា កាលពីថ្ងៃទី១៥ ខែ កក្តដា ឆ្នាំ២០១៩ នៅវេលាម៉ោង២៣.០០នាទីនៅចំណុចភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម កំលាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានសហការ ជាមួយកំលាំងជំនាញចរាចរណ៍ខេត្តកំពង់ចាមបានចុះធ្វើរដ្ឋបាលចំហរ ដេីម្បីត្រួតពិនិត្យលើអ្នកបើកបររថយន្ត ពេលពិនិត្យជំនាញបានរកឃេីញអ្នកបើកបររថយន្តធុនធំមានសារធាតុញៀន ហេីយក៏ឃាត់ខ្លួនចាត់ការតាមច្បាប់។
ជនដែលត្រូវកម្លាំងឃាត់ខ្លួនឈ្មោះ ទ្រុយ ស៊ីថា ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរមុខរបរបើករថយន្ត រស់នៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
វត្ថុតាងដកហូតបានរួមមាន ដាវ១ដើម កាំបិតចំនួន១ សំណាកថងថ្នាំញៀនចំនួន២កញ្ចប់ និងមធ្យោបាយធ្វេីដំណេីរធុនធំ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយវេអ័ង ៕ ដោយ ៖ វណ្ណៈ