ខឹង​សង្សារ​បែកចិត្ដ​ទៅ​ស្រឡាញ់​ជនជាតិ​ចិន​ចងក​សម្លាប់​ខ្លួន​ក្នុងផ្ទះ​សំណាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​បាន​សម្រេច​ ចិត្ដ​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ សំណាក់​យីហោ​ ចាន់​ ហេង​ ដោយសារ​ តែ​ខូចចិត្ដ​នឹង​សង្សារ​ជាទី​ស្រលាញ់​របស់​ ខ្លួន​បែកចិត្ដ​ទៅ​ស្រលាញ់​បុរស​ជនជាតិ​ចិន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ ពលរដ្ឋ​និង​អាជ្ញាធរ​ដែនដី​ ។​

12431197_937906126264448_1274053951_n

​ហេតុការណ៍​ភ្ញាក់ផ្អើល​មាន​ករណី​ ចងក​សម្លាប់​ខ្លួន​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ផ្ទះសំណាក់​យីហោ​ ចាន់​ហេង​ មាន​ទីតាំង​អគារ​លេខ​៣៣​ ផ្លូវ​លេខ​៨១​ ក្រុម​៤៨​ ក្នុងភូមិ​៧​ សង្កាត់​ផ្សារ​ថ្មី​២​ ខណ្ឌដូនពេញ​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ដែល​ចងក​សម្លាប់​ខ្លួន​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ឈ្មោះ​ ម៉េ​ង​ ភេទ​ប្រុស​ អាយុ​ ប្រហែល​២៥​ឆ្នាំ​ មុខរបរ​និង​ទីលំនៅ​មិន​ ពិតប្រាកដ​បាន​យក​ខ្សែ​រី​ដូ​បង្អួច​ចងក​ភ្ជាប់​ និង​ស្លាបព្រិល​បង្អួច​បណ្ដាល​ឱ្យ​ស្លាប់​ ។​

​យោង​តាម​ការ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ របស់​ម្ចាស់ផ្ទះ​សំណាក់​ចាន់​ហេង​មាន​ ឈ្មោះ​ វេ​ង​ ហួរ​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​កាល​ ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ជន​រង​គ្រោះ​រួម​ជាមួយ​មិត្ដភក្ដិ​ ៤​នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​បាន​មក​ជួល​ បន្ទប់​លេខ​២០១​ជាន់​ទី​២​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ វេលា​ ម៉ោង​៩​ព្រឹក​មិត្ដភក្ដិ​របស់​ជន​រង​គ្រោះ​៣​នាក់​បាន​ចេញ​ទៅ​ខាងក្រៅ​បាត់​ ។​ រហូត​ ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​ឈ្មោះ​ចិន​ ភេទ​ស្រី​ បាន​ទិញ​បាយ​យក​មក​ឱ្យ​ជន​រង​ គ្រោះ​រួច​ក៏​ត្រឡប់​ទៅ​វិញ​ ។​ លុះដល់​ ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ គាត់​ជា​ ម្ចាស់ផ្ទះ​សំណាក់​ចង់​ដឹង​ថា​ នៅ​បន្ទប់​ ដែល​ជន​រង​គ្រោះ​ស្នាក់​នៅ​នោះ​មាន​គ្នា​ប៉ុន្មាន​នាក់​ក៏​ឱ្យ​បុគ្គលិក​ឡើង​ទៅ​គោះ​ទ្វារ​ហៅ​ដើម្បី​ចូល​ទៅ​សួរនាំ​តែ​គ្មាន​អ្នក​ ឆ្លើយ​តប​និង​ម្យ៉ាងវិញទៀត​បន្ទប់​នោះ​ មិន​ជាប់​សោ​នោះ​ទេ​ដោយ​គ្រាន់តែ​បិទ​ ទ្វារ​ ដូច្នេះ​ហើយ​បុគ្គលិក​ក៏​បាន​បើកទ្វារ​ មើល​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​រូប​នោះ​ចងក​នៅ​នឹង​ស្លាបព្រិល​លើ​បង្អួច​ស្លាប់​ បាត់​ទៅ​ហើយ​ទើប​រាយការណ៍​ប្រាប់​ដល់​រូប​គាត់​ជា​ម្ចាស់ផ្ទះ​សំណាក់​ ព្រមទាំង​ រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ តែ​ម្ដង​ ។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ដ​ទៀត​ថា​ បន្ទាប់​ពី​ដឹង​ថា​ជន​រង​គ្រោះ​រូប​នោះ​ ចងក​សម្លាប់​ខ្លួន​ហើយ​នោះ​មិត្ដភក្ដិ​ របស់​ជន​រង​គ្រោះ​ឈ្មោះ​ ខៀវ​ អ៊ុត​ ហៅ​ ខ្ទើយ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​និង​ ទីលំនៅ​មិន​ពិត​ប្រក​ដ​បាន​ត្រឡប់​មក​ផ្ទះសំណាក់​វិញ​ក៏​ត្រូវ​បាន​ម្ចាស់ផ្ទះ​សំណាក់​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ថ្មី​២​ដើម្បី​សាកសួរ​ពី​មូលហេតុ​នៃ​ការ​ ចងក​សម្លាប់​ខ្លួន​របស់​ជន​រង​គ្រោះ​រូប​ នោះ​ ។​

​ជាមួយ​គ្នា​នោះ​ដែរ​បុរស​ឈ្មោះ​ ខៀវ​ អ៊ុត​ ហៅ​ខ្ទើយ​ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ ថា​មូលហេតុ​ដែល​នាំ​ឱ្យ​ជន​រង​គ្រោះ​រូប​ នោះ​ចងក​សម្លាប់​ខ្លួន​ ព្រោះតែ​បុរស​នេះ​ ខូចចិត្ដ​នឹង​សង្សារ​ជាទី​ស្រលាញ់​របស់​ ខ្លួន​បែកចិត្ដ​ទៅ​ស្រលាញ់​បុរស​ជនជាតិ​ចិន​ម្នាក់​ទើប​ជន​រង​គ្រោះ​សម្រេចចិត្ដ​ ចងក​សម្លាប់​ខ្លួន​ដូច្នេះ​ ខណៈ​ដែល​មិត្ដ​ ភក្ដិ​ចេញពី​បន្ទប់​អស់ហើយ​ជន​រង​គ្រោះ​ នៅ​តែ​ម្នាក់ឯង​ ។​

​ការ​រៀបរាប់​របស់​សាក្សី​រូប​នេះ​គឺ​ យោង​តាម​ជន​រង​គ្រោះ​មុន​ពេល​ធ្វើ​អត្ដឃាត​បាន​ត្អូញត្អែរ​រឿង​នេះ​ប្រាប់​មិត្ដភក្ដិ​។​ បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ​និង​ធ្វើ​ កោសល្យវិច័យ​បញ្ជាក់​ថា​ជន​រង​គ្រោះ​ រូប​នោះ​ពិតជា​ធ្វើ​អត្ដឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​ ។​ សមត្ថ​ កិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ដើម្បី​មក​ទទួលយក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី​ ៕​

dwe (1)

12399058_937906106264450_997122167_n

...

ដោយ៖ ចាន់​ធឿ​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print