ផឹកស្រវឹងរៀងៗខ្លួនបើកឆាកប្រយុទ្ធគ្នា អត់ដឹងភ្ញៀវខាងស្រី ឬខាងប្រុសទេ ពេលរាំសប្បាយកម្សាន្តក្នុងពិធីមង្គលការ 

ចែករំលែក៖

ខេត្តកណ្តាល: ភ្ញៀវចូលរួមមង្គលការកូនអ្នកភូមិម្នាក់ បាននាំគ្នារត់ជាន់ជើងគ្នា បន្ទាប់ពីភ្ញៀវ​កូនកំលោះ និងភ្ញៀវកូនក្រមុំបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម​ពេលកំពុងរាំសប្បាយ​​នាយប់ថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិ-ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ 

ប៉ុន្តែការប្រើអំពើហិង្សាដាក់គ្នាក្នុងពិធីមង្គលការនេះ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនជនដៃ​ដល់​​ជាភ្ញៀវកូនកំលោះបានម្នាក់ក្នុងចំណោមជាង១០នាក់ ខណៈភ្ញៀវកូនក្រមុំបានរបួស​៣នាក់ដោយកម្លាំងដៃក្រុមភ្ញៀវកូនកំលោះវ៉ៃ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាម៉ាក់បានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់

១-ឈ្មោះអែម ស្រ៊ាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិ​ត្រពាំងពោន ឃុំគរស្រុកព្រៃឈរ ខេត្តកំពង់ចាម( របួសលើក្បាល០១កន្លែង)។

២-ឈ្មោះថេត ប៊ុនថេន ហៅទូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ប្រជា​ការ​ពារ)នៅភូមិឃុំកើតហេតុ(របួសក្បាលឆ្វេង០១កន្លែងដៃស្តាំ០១កន្លែង)។

៣-ឈ្មោះប្រឹម ឡិន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករនៅភូមិឃុំកើតហេតុ​(របួសក្បាលខាងឆ្វេង០១កន្លែង)។ចំណែកជនសង្ស័យមានគ្នាប្រហែល១០នាក់ស្គាល់តែម្នាក់ ដែលឃាត់ខ្លួនបានឈ្មោះ​អែម ស្រេន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទង នៅភូមិត្រពាំងពោន ឃុំគរស្រុក ព្រៃឈរ ខេត្តកំពង់ចាម(ឃាត់ខ្លួន)។ ក្រោយបញ្ចប់ឆាកប្រយុទ្ធយ៉ាងស៊ីសាច់ហុតឈាមនោះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖

១-ជើងកៅអីជ័រពណ៌ក្រហមបាក់ចំនួនពីរ ២- ជើងកៅអីជ័រចំនួនមួយ៣-ដែកបំពង់ជ្រុងទីប​ចំនួន​មួយ និង៤-អំបែងកែវ២បំណែក ។

ប្រភពដដែលបានឲ្យដឹងថា នៅថ្ងៃកើតហេតុនៅផ្ទះរបស់ឈ្មោះជា ណាវី បានប្រារព្ធពិធីរៀប​មង្គលការ កូនស្រីរបស់ខ្លួនដោយខាងកូនកំលោះមានទីលំនៅឯខេត្តកំពង់ចាម។នៅ វេលាម៉ោង៧យប់មានភ្ញៀវជាច្រើនបានមកចូលរួមពិសាភោជនាហារ យ៉ាងឆ្ងាញ់ ដោយមាន​ភ្ញៀវ​ខាងកូនកំលោះបានចូលរួមរាំលេងយ៉ាងសប្បាយផងដែរ ។ លុះមកដល់វេលាម៉ោង៩​និង​៣០នាទីយប់ថ្ងៃដដែលឈ្មោះភា កក្កដា ភេទប្រុស ឈ្មោះខន តុលា ភេទប្រុស ឈ្មោះ គាសុខ​ម៉េង ភេទ​ប្រុស​ ឈ្មោះ វុធ អ៊ីវែន ភេទប្រុស​(ភ្ញៀវខាងកូនក្រមុំ)បានចូលទៅរាំលេង។ ចំណែកភ្ញៀវខាងកូនកំលោះអង្គុយមើលគេរាំ។ ភ្លាមនោះមិនដឹងមានរឿងអីស្រាប់តែភ្ញៀវខាងកូនកំលោះបានរត់ មកក្នុងវង់រាំ ហើយដាល់​ទៅ​លើ ឈ្មោះភា កក្កដា តែឈ្មោះ ភា  កក្កដា បានគេចផុតហើយរត់ចេញ ពីក្នុងវង់រាំទៅ​អង្គុយ​ក្រោមផ្ទះអ៊ំរបស់ខ្លួន ឈ្មោះផៃសុភី ។

បន្ទាប់មកក្រុមខាងកូនកំលោះជា ច្រើននាក់បានរត់​ចូលមកក្នុងវង់រាំប្រតាយប្រតប់គ្នា ជាមួយក្រុមភ្ញៀវខាងកូនក្រមុំ ព្រមទាំងយកកៅអីនិង​កែវ​គប់គ្នាទៅវិញទៅមកផ្អើលច្របូកច្របល់ពេញរោងការតែម្តង។ពេល ឃើញដូចនេះឈ្មោះថេត ប៊ុនថេន ហៅទូច ជាប្រជាការពារបានចូលទៅឃាត់ស្រាប់តែក្រុម ខាងកូនកំលោះវាយ​បណ្តាលឲ្យបែកក្បាលមួយកន្លែងហូរឈាម។ ឯភាគីខាងកូនកំលោះឈ្មោះ អែម  ស្រ៊ាន់ ក៍ត្រូវគេវាយបណ្តាលឲ្យរងរបួសដែរ។

ក្នុងពេលនោះ ឈ្មោះប្រឹមឡិនកំពុងតែឈរមើល​គេស្រាប់តែឈ្មោះអែម ស្រេនបានយកកែវគប់ត្រូវចំក្បាល ខាងឆ្វេង បណ្តាលឲ្យបែករង​របួសមួយកន្លែង។ បន្ទាប់មកដោយឃើញសភាពដូច្នេះប្រជាពលរដ្ឋបាន ទូរស័ព្ទរាយការណ៍​ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ និងកម្លាំងអធិការដ្ឋាននគរបាល​ស្រុកហើយបាន​ចុះមកធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបាន១នាក់នៅកន្លែងកើតហេតុឈ្មោះអែម ស្រេន​​បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងបន្តស្រាវជ្រាវរកជនសង្ស័យបន្ត​ទៀតដើម្បីអនុវត្តតាមនីតិវិធី ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print