ឃាត់ខ្លួនអ្នកបើកបររថយន្ដម្នាក់តាមបណ្ដឹងរបស់ក្រុមហ៊ុនពីបទលួចបូមប្រេងជាច្រើនលើ

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ ​កម្លាំង​នគរបាល​៩០៥​ប៉ុស្តិ៍​ជាំ​ចំនួន​០៣​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ស្រឿ​ប ស្រឹ​ត នាយ​ប៉ុស្តិ៍​ជាំ ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ត្រពាំង​ប្រិយ ស្រុក​អន្លង់វែង ចុះទៅ​ឃាត់ខ្លួន​យុវជន​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​លឹម​ហេង​គ្រុប កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩ តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ខាងលើ​ ដែល​លួច​បូម​ប្រេង​ពី​រថយន្ត​លក់ ជាច្រើនលើក​មក​ហើយ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ​ដែល​លួច​បូម​ប្រេង​របស់​ក្រុមហ៊ុន ហើយ​ត្រូវ​កម្លាំង​យើង​ឃាត់​ខ្លួន​នោះ​មានឈ្មោះ យុទ្ធ ថៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ផ្នែក​បើកបរ​រថយន្ត។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​លួច​បូម​ប្រេង​រថយន្ត​លក់​​នោះ ​​មាន​ចំនួន​១៦​លើក ដែល​ក្នុង​មួយ​លើកៗ​ចន្លោះ​ពី​១០​ ទៅ​១៥​លីត្រ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ចាត់​ការ​តាម​នីតិ​វិធី​៕​ប៉ែន នួន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print