ស្លាប់ និងរបួស៥នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៦ ខែកក្កដា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ព្រូរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ និងចំនួន៤នាក់ទៀតបានរងរបួសស្រាលធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បីលើកក្នុងថ្ងៃតែមួយ ។
 បើយោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា នាព្រឹកថ្ងៃអង្អារ ១៥កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូ​​ម៉ែត្រលេខ១៥៣.១៥៤ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូ ១គ្រឿងជ្រុលបុកអ្នកម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន២គ្រឿង របួស​ស្រាលធ្ងន់៣នាក់ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា ប៉ុន្មានម៉ោងក្រោយថ្ងៃខែដដែល នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ​៥​ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦២.១៦៣ ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ មានករណីគ្រោះ​ថ្នាក់ចរាចរណ៍ម្ដងទៀត ដោយរថយន្ត ១គ្រឿងបើកលឿនដូចព្យុះ ជ្រុលបុកមនុស្សកំពុងឈរទង់ជាតិ​ធ្វើចរាចរណ៍  ខណៈកំពុងស្ថាបនាផ្លូវជាតិលេខ៥បណ្ដាលឲ្យរងរបួស រួចជ្រុលបុករថយន្ត ១គ្រឿង បង្ករបួសមនុស្សម្នាក់ និងខូចខាតរថយន្តចំនួន២គ្រឿង ។
 ដោយឡែក៖ របាយការណ៍នគរបាលស្រុកបាកានឯនេះវិញឃើញដែរថា នៅពាក់កណ្ដាលអធ្រាត្រថ្ងៃដដែល នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ដដែល ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៩.២០០ ស្ថិតក្នុងភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែរ បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ស គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ។ លុះមកដល់កន្លែងកើតហេតុបានជ្រុលបុករថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៏ខៀវ ពាក់ស្លាក​លេខ ភ្នំពេញ 3D 2253 ដែលកំពុងខូចចតស្ងាម បណ្ដាលឲ្យព្រូរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ និងខូចខាតម៉ូតូចតក្បែនោះចំនួន ២គ្រឿងផងដែរ ។
 ប្រភពព័ត៌មានពីរបាយការណ៍នគរបាលខាងលើ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល និងស្លាប់ រួមទាំងខូចខាតមធ្យោបាយផងនោះ មន្រ្ដីជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក កំពុងមមាញឹកបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print