លោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌចំការមនដឹងនាំកម្លាំង បានធ្វើការបង្ក្រាប់ ទូរហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ

ចែករំលែក៖

ភ្នំពេញៈប្រត្តិការបង្ក្រាប់ទូរហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដឹងនាំដោយលោក ថេង សុថុល អភិ​បាលនៃគណៈអភិបាល ខណ្ឌចំការមនទូរហ្គេមបាញ់ត្រីជាច្រើនទូរនឹងអ្នកចូលទៅលេងផងដែរ។

ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៩តាមបណ្តោយផ្លូវបេតុងនៅចំណុចក្នុងមជ្ឍមណ្ឌលកោះពេជ្រស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ក្រោមការបញ្ជាពីលោក លោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌចំការមន បើកប្រត្តិការទ្រុងទាយធំចុះ បង្ក្រាប់ទូរហ្គេមបាញ់ត្រីដែលស្ថិតនៅទីតាំងក្នុងមជ្ឍមណ្ឌលកោះពេជ្រ ទូរហ្គេមបាញ់ត្រីច្រើនទូររួមនឹងអ្នកចូលទៅលេងជាច្រើននាក់ហើយទីតាំងខាងលើនេះ គឺបើកលេងជាយូរមកហើយប្រជាពលរដ្ឋក៏សុំអរគុណ ទៅដល់លោក លោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌចំការមន  ដែលទើបនឹងឡើងកាន់ថ្មីដំណែងដែលជួយបង្ក្រាប់រាល់បទល្មើសមិនបទល្មើសនេះផងដែរ ។

បច្ចុប្បន្នមេការនិងអ្នកលេងទាំងអស់ រួមនឹងវត្ថុតាំងទាំងអស់ត្រូវបាន បញ្ចូនទៅកាន់សាលាខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនិតិវិធី ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print