សមត្ថកិច្ចខណ្ឌដង្កោបែបត្រូវថ្នាំសណ្ដំ ខណៈម្ចាស់រថយន្តព្រូសបើកបរបុក​ បង្គោលភ្លើងខូចខាត បណ្ដោយឲ្យម្ចាស់ស្ទូចរថយន្តយកទៅបាត់

ចែករំលែក៖

 ភ្នំពេញ ៖ រថយន្ត​ម៉ាកតូយូតា​ព្រូស​ មួយគ្រឿង​ បាន​បើក​វ៉ាជែង​គេ​ឯង​តាម​ដង​ផ្លូវ​ រេចង្កូតធ្លាក់ផ្លូវទៅបង្គូលភ្លើងថ្មពេញទំហឹង​ បណ្តាលឲ្យរថយន្តបង្កខ្ទេចផ្នែកខាងយ៉ាងដំណំចំណែកបង្គោលភ្លើងថ្មបែកប្រេះជិតបាក់ ។
   ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង​៩ និង៣០យប់​ ថ្ងៃទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ស្ថិតនៅចំណុចមុខវត្ត​ឬស្សី​សាញ់​ តាមបណ្ដោយផ្លូវ​៥០ម៉ែត្រ​ ក្នុងភូមិប្រការសង្កាត់​ព្រៃស​រ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។
  រថយន្តបង្ករ​ម៉ាក​ តូយូតា​ ព្រូស​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AJ- 3152 បើកបរ​ដោយ​បុរសម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​ ។
​តាម​ប្រភព​ព័ត៌មាន​ពីបង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញ​ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ បានបើក​រថយន្ត​ម៉ាក តូយូតា​ព្រូស​ ពណ៌​ស ធ្វើដំណើរ​តាមបណ្ដោយផ្លូវ​ ៥០ម៉ែត្រ​ទិសដៅពី​ត្បូង​ទៅជើងក្នុង​ល្បឿនលឿន​ ព្រមទាំងបាន​វ៉ាជែង​ ជាមួយរថយន្តមួយគ្រឿងទៀត​មកខាងស្តាំដៃ ​បណ្តាលឲ្យ​រថយន្ត​ រេចង្កូត​ធ្លាក់ផ្លូវ​ជ្រុលទៅបុក​និង​បង្គោល​ភ្លើង​ថ្មមួយដើមទំហឹង​ ធ្វើឲ្យរថយន្តវិលមួយជុំ ខ្ទេចខ្ទី​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ ចំណែក​អ្នកបើកបររងរបួស​តិចតួច ដោយ​ឡែក​បង្គោលភ្លើង​វិញ​ក៏បានបែក​ប្រេះជិតបាក់ផងដែរ ។
ប្រភពដដែល​បាន​បន្ត​ថា បន្តិច​ក្រោយ​មក ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បានចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ ពីរទៅ​បីនាក់​  មិន​ដឹង​ជានិយាយ​ជាមួយខាង​រថយន្ត​បង្កអ្វីខ្លះនោះទេ បន្ទាប់មកក៏បាននាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់ ដោយមិនរាយការណ៍ទៅផ្នែកជំនាញ ធ្វើឲ្យតំណាង​រថ​យន្ត​ហៅរថយន្ត មកស្ទូច​យក​រថយន្ត​បង្ករទៅ​បាត់​ ដោយ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខូចខាត​របស់​សម្បត្តិ​រដ្ឋ​ ៕ ដោយ៖ ភារ៉ា  ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print