អាជ្ញាធរចុះបិទ​ទីតាំង​លក់​ឱសថ​ខុសច្បាប់​៦​កន្លែង​ និង​ដកហូត​ថ្នាំ​ហួសកំណត់​ប្រើប្រាស់​៤៦​មុខ នៅស្រុក ស្រុក​ជាំ​ក្សាន្ត​

ចែករំលែក៖

ខេត្តព្រះ​វិហារៈ អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ បាន​ចុះ​បិទ​ទីតាំង​លក់​និង​ចាក់​ថ្នាំ​ខុសច្បាប់​ចំនួន​៤​កន្លែង​ដោយ​ដកហូត​ឱសថ​ផុត​ការប្រើប្រាស់​បាន ចំនួន​៤៦​មុខ​ បន្ទាប់ ពីដឹងថា មានយុវសិស្សម្នាក់បាន​ប្រើ​ថ្នាំ​ហួស​កាល​បរិ​ច្ឆេទប្រើប្រាស់បណ្តាលឲ្យ​ប្រតិកម្ម​ថ្នាំប៊ិះស្លាប់។​

​ការចុះ​បិទ​ទីតាំង​លក់ ​និង​ចាក់​ថ្នាំ​ខុសច្បាប់ ធ្វើឡើង កាលពី​ព្រឹកថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​ ស្ថិតនៅ​មូលដ្ឋាន​ឃុំ​ក​ន្តួ​ត​និង​ឃុំ​ស្រអែម​បាន​ចំនួន​៦​ករណី​។​ក្នុង​នោះបាន​បិទ​បញ្ឈប់​នៅ​ឃុំ​ស្រលើ​ម ចំនួន ៤​ករណី ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ស៊ុ ថា​វី​, ប៊ុល សា​វី​, គា​បូរី​, និង​ប៊ូ សីលា និង​នៅ​ឃុំ​ក​ន្តួ​ត​បាន ២​ករណី ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ស៊ុ ម៉ាប់ និង​ព្រំ សិទ្ធ​សុគន្ធ​។​  ក្នុង​ការចុះ​បិទ​ឱសថ​ក្លែងក្លាយ​នោះ ក្រុមការងារ​ក៏បាន​ដក​ហូត​ឱសថ ហួស​សុពលភាព​ប្រើប្រាស់​ចំនួន​៤៦​មុខ​ផងដែរ​ដើម្បី​យកមក​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជាំ​ក្សាន្ត​។​ក្រុមការងារ​ក៏​កំពុង​ដំណើការ​បិទ​កន្លែង​លក់​ថ្នាំ​ព្យាបាល​ដោយ​គ្មាន​កា​អនុញ្ញាត​ក្នុងស្រុក​ជាំ​ក្សាន្ត​ជាង ២០​កន្លែង​ទៀតផង​។​

​ជាមួយគ្នានេះ​ ក្រុមការងា ​ក៏បាន​នាំយក​ថវិកា​សប្បុរសជន​និងក្រុមការងារ​ចំនួន​២​លាន​រៀល​ជូន​ដល់​យុវ​សិស្ស​ក្រីក្រ​រងគ្រោះ​ដោយសារ​ប្រើ​ថ្នាំ​ហូ​ស​ឌើ​ទ្បេ​ដែលមាន​ម្តាយ​ទីទាល់ក្រ​។​ ចំណាត់ការ​របស់​អាជ្ញា​ធរ​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ ជាការ​ឆ្លើយតប​ទៅនឹង​ហេតុការណ៍​យុវជន​ម្នាក់​បាន​រងគ្រោះប៊ឹះ​ស្លាប់ ដោយសារតែ​គ្រូពេទ្យ​បាន​ប្រើ​ថ្នាំ​ហួស​កាល​បរិ​ច្ឆេទបណ្តាលឲ្យប្រតិកម្មរលាកស្បែកខ្លាំង​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print