លោក ជា សុមេធី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ លោក ជា សុមេធី អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាអភិ បាលនៃគណៈអភិបាលខេត្តព្រៃវែង ។

ព្រះរាជក្រឹត្យត្រាស់បង្គាប់បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ប៉ុន្តែការប្រកាសចូលកាន់តំណែង ជាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មិនទាន់មានព័ត៌មានជាក់ លាក់ណាមួយ និងត្រូវប្រកាសចូលកាន់តំណែង នៅថ្ងៃណាពិតប្រាកដនៅឡើយទេ ។

គួររំលឹកថា លោក ជា សុមេធី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានចូលរួមដឹកនាំយ៉ាងសកម្មក្នុងការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបបទល្មើសសេដ្ឋកិច្ច សហការជាមួយស្ថាប័នប្រមូលពន្ធ សមត្ថកិច្ចជំនាញ ក្នុងនោះគឺបានបង្ក្រាបរាល់ទំនិញគេចពន្ធ ចំណី អាហារមានជាតិពុល រួមទាំងថ្នាំពេទ្យកែ្លងក្លាយជាដើម ៕

11111

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print