ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃ ត្រូវនិង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នៅចំណុចវាលស្រែមួយខាងជើងភ្នំស្ពង់ ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីមួយកើតឡើងដោយសារបុរសម្នាក់ជាម្ចាស់ស្រូវបានទៅដុតជញ្ច្រាំងស្រូវដែលទ្រឹមតែ ច្រូតហើយក្នុងស្រែ បណ្ដាលឲ្យឆេះរាលដាលរហូតដល់ភ្លើងឆេះរោងសំបើង រួចឆេះដល់គោយន្តកន្ត្រៃដែលចតជិតនោះអស់១គ្រឿង ។
បើតាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញម្ចាស់ស្រែ នាំបងប្អូនកូនចៅ អង្គុយនៅមុខផ្ទះ ក្រោយមក ស្រាប់តែ បុរសម្នាក់ជាម្ចាស់គេស្គាល់ឈ្មោះ ដុះ វិបុល ភេទប្រុស អាយុ៥០ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពបានបន្តទៀតថាក្រោយពីបុរសម្ចាស់ស្រែនោះអង្គុយជួបជុំបងប្អូនកូនចៅ រួចក៍ដើរទៅ វាលរបស់ខ្លួនក៍បានដុតជញ្ច្រាំងស្រូវដែលច្រូតហើយ រួចដុតបណ្ដាលឲ្យឆេះរាលដាលដល់រោងសំបើង ដែលនៅជិតនោះ បន្ទាប់មកក៍រាលដាលរហូតដល់គោយន្តកន្ត្រៃដែលចតទុកនៅជិតរោងសំបើងភ្លើងឆេះ ខូចខាចគោយន្តអស់១គ្រឿង ។
ករណីភ្លើងឆេះជញ្ច្រាំង និងរោងសំបើងហើយគោយន្តកន្ត្រៃនេះ ធ្វើឲ្យភ្ញាក់ផ្អើលដល់នគរបាលនៃស្នងការខេត្តលោកស្នងការក៍ដាក់បញ្ជាឲ្យកម្លាំងយករថយន្តអគ្គីភ័យទៅជួយទាន់ពេលវេលា ៕
...
ដោយ៖ ស សារ៉េត