ខេត្តកំពង់ធំ ៖ ឪពុកចុងល្មោមកាមម្នាក់ត្រូវបានសមត្ថកិច្ចនគបាលស្រុកស្ទោងឃាត់ខ្លួន បន្ទាប់ពីបងស្រីជីដូនមួយបានប្ដឹងដល់សមត្ថកិច្ចថាចាប់ស្រាតខោបំរ៉ុងប្អូនស្រីប៉ុនប៉ងរំលោភសេពសន្ថវៈទៀត ដែលកន្លងមកធ្លាប់ចាប់រំលោភបានជាច្រើនដង ។
ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីថ្ងៃទី២០ខែ កក្កដា ឆ្នាំ២០១៩ និងដឹងដល់សមត្ថកិច្ចនៅ ម៉ោង២ និង ៣០នាទីរសៀល ស្ថិតនៅក្នុងរោងរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ រ ណ រ ភេទស្រី អាយុ ១៣ ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ សេម ចក់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ (ជាឪពុកចុងជនរងគ្រោះ)មានទីលំនៅភូមិ ឃុំកើតហេតុ ។
តាមការបំភ្លឺរបសក្មេងរងគ្រោះបានបញ្ជាក់ថា ក្រោយពេលម្ដាយលែងលះជាមួយឪពុកបង្កើតរបស់ខ្លួន ម្ដាយខ្លួនបានយកឈ្មោះ សេម ចក់ ធ្វើប្តី និងមានកូនប្រុសម្នាក់ ហើយជារៀងរាល់ឆ្នាំម្ដាយនិងឪពុកចុងតែងតែនាំគ្រួសារទៅធ្វើជាកម្មករបេះស្វាយចន្ទី និងដកដំឡូង នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យដូចរាល់ឆ្នាំ ហើយឪពុកចុងបាននាំខ្លួនទៅរកត្រីហើយតែងតែចាប់រំលោភសេពសន្ថវៈខ្លួនជាញឹកញាប់រហូតបានសម្រេចចំនួន ០៥ដង លុះនៅរដូវចូលឆ្នាំខ្មែរក្នុងឆ្នាំ២០១៩ ខ្លួននិងគ្រួសារបានមករស់នៅភូមិកំណើតវិញ រហូតមកដល់ ថ្ងៃទី២០ខែ កក្កដា ឆ្នាំ២០១៩វេលាម៉ោង៩ព្រឹក ឪពុកចុងបានហៅខ្លួនចូលទៅក្នុងរោង ហើយបានចាប់ស្រាតខោបំរ៉ុងរំលោភទៀត ប៉ុន្តែបងស្រីជីដូនមួយឈ្មោះសីហា ចូលទៅទាន់ហើយក៏ផ្អើលឆោឡោតែម្តង ។
លោកវរសេនីយ៍ឯក យ៉ង សំ អធិការស្រុកស្ទោងបានអោយដឹងថា ករណីនេះសម្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យបញ្ជូន មកអធិការដ្ឋានគរបាលស្រុកដើម្បីសួរនាំនិង កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ប៊ុនរិទ្ធី