ខេត្តពោធិ៍សាត់៖ មកទល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ យ៉ាងតិចមានរថយន្តបាកុងជាមធ្យោបាយដឹកជញ្ជូនបទល្មើសឈើចំនួន១៧គ្រឿង ត្រូវបានដុតកំទេចចោល។ ខណៈម្សិលមិញដុតកំទេចចោលចំនួន៩គ្រឿង នៅស្រុកក្រគរ ស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ដោយឡែកថ្ងៃនេះសមត្ថកិច្ចបន្តយុទ្ធនាការដុតកំទេចចោលចំនួន ៨គ្រឿងទៀតនៅចំណុចភូមិបន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ និងភូមិ-ឃុំរកាត ស្រុកភ្នំក្រវ៉ាញ។ ដោយឡែក ១ទីតាំងទៀតដុតបំផ្លាញ នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង។
បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន បានរឹបអូសដុតកំទេចចោលបានចំនួន១៧គ្រឿងហើយ៕
...
ដោយ៖ បុឹម ពិន