ខេត្ដពោធិ៍សាត់៖ ខណ្ឌរដ្ឋបាលជល ផលសហការកម្លាំងសមត្ថកិច្ចចម្រុះ ខេត្ដពោធិ៍សាត់ចុះបង្កាបបទល្មើសនេ សាទចាប់បានអួនកែឆ្នៃបង្កប់ឧបករណ៍ ឆក់នៅបាតដីប៉ះពាល់ធ្ងន់ធ្ងរស្ដីពីច្បាប់ជលផលដែលបានហាមឃាត់ ។
ប្រត្ដិបត្រការបង្ក្រាបបទល្មើសនេ សាទខាងលើធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចអតីត ឡូត៍នេសាទលេខ៧ ស្ថិតក្នុងភូមិកោះ ក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្ដ ពោធិ៍សាត់។
លោកនាយរងខណ្ឌរដ្ឋបាលជលផល ខេត្ដបានឱ្យដឹងថាលទ្ធក្នុងកាបង្ក្រាបនេះ រឹបអូសបានអួនកែឆ្នៃបង្កប់ឧបករណ៍ ចរន្ដឆក់ត្រជាក់ជាប្រភេទបទល្មើសខុសច្បាប់ធ្ងន់ធ្ងរស្ដីពីជលផលជាច្រើន។
លោកបន្ដថាវត្ថុតាងខាងលើនេះត្រូវបំផ្លាញចោលចំណែកជនសង្ស័យកម្លាំងសមត្ថកិច្ចចម្រុះបន្ដស្រាវជ្រាវដើម្បី ចាប់ខ្លួនចាត់ការតាមច្បាប់ ៕
ដោយ៖ ប៉ឹម ពិន