​រថយន្ដ​តា​កូ​ម៉ា​១​គ្រឿង​ដាច់​របូត​កង​ក្រោយ​ក្រឡាប់​របួស​មនុស្ស​ ៤​នាក់

ចែករំលែក៖

​ខេត្ដកំពង់ធំ​៖​ រថយន្ដ​តា​កូ​ម៉ា​ពណ៌​ស​ ១​គ្រឿង​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​មក​ដល់​ចំណុច​កើតហេតុ​ក៏​របូត​កង​ក្រោយ​ ធ្លាក់​ពី​ថ្នល់ជាតិ​លេខ​៦២​ក្រឡាប់​ផ្ងារ​ ជើង​បណ្ដាល​ឱ្យ​មនុស្ស​៤​នាក់​រង​របួស​ ធ្ងន់​៣​នាក់​និង​ស្រាល​១​នាក់ ។

1006333_1662866187294463_3891327817043112953_n

​កាលពី​យប់​ ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ ២១​និង​២០​នាទី​ នៅ​ចំន​ណុ​ច​ភូមិ​វល្លិ​ យាវ​ ឃុំ​ត្រ​ញំ​ង​ឫស្សី​ ស្រុក​កំពង់ស្វាយ​ ខេត្ដកំពង់ធំ​ ត្រង់​ចន្លោះ​គីឡូ​មែ​ត្រ​លេខ​ ៣​និង​លេខ​៤​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ អ្នកបើកបរ​ឈ្មោះ​ លឹ​ម​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ របួសស្រាល​ រស់នៅ​ភូមិស្រ​យ៉ូ​វ​ សង្កាត់​ ស្រ​យ៉ូ​វ​ ក្រុង​ស្ទឹង​សែន​ ខេត្ដកំពង់ធំ​ អ្នក​ រួម​ដំណើរ​ឈ្មោះ​ គឹ​ម​ សុខ​យឿ​ន​ ភេទ​ ប្រុស​ អាយុ​៣៤​ឆ្នាំ​ របួសធ្ងន់​បាក់ដៃ​ស្ដាំ​ រស់នៅ​ភូមិ​ដំរី​ជាន់​ខ្លា​ សង្កាត់​ដំរី​ជាន់​ខ្លា​ ក្រុង​ស្ទឹង​សែន​ ខេត្ដកំពង់ធំ​ និង​ ឈ្មោះ​ លឹ​ង​ យូ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ របួស​ ធ្ងន់​បាក់​ធ្កៀ​ម​និង​ម្នាក់​ទៀត​ ឈ្មោះ​ ឡឹ​ង​ តាន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ របួសធ្ងន់​ បែកក្បាល​ខាងក្រោយ​ទាំង​២​នាក់​រស់នៅ​ភូមិ​រលួស​ សង្កាត់​ស្រ​យ៉ូ​វ​ ក្រុង​ស្ទឹង​ សែន​ ខេត្ដកំពង់ធំ​ ។​

​ក្រោយ​ពី​កើតហេតុ​ត្រូវ​រថយន្ដ​សា​ ម៉ុ​យ​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​៥១៥​ក្នុង​ខេត្ដកំពង់ធំ​ ។​ ចំណែក​រថ​ យន្ដ​ត្រូវ​បាន​រថយន្ដ​ស្ទូច​យក​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​ ស្វាយ​រង​ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ និង​ប្រគល់​ជូន​វិញ​ ៕​

994747_1662866290627786_7935469586001560591_n

10308200_1662866340627781_4317545767994126287_n

5673_1662866237294458_1216798552667757996_n

12348013_1662866210627794_8668818487331422508_n

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print