លោកស្រី សេង វណ្ណសាយ ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តព្រៃវែង

ចែករំលែក៖

ព្រៃវែង៖ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តព្រៃវែង ។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យការងារ លោកស្រីរដ្ឋលេខាធិការ បានប្រាប់ឱ្យដឹងថា ចំពោះស្រូវវស្សាដែលខេត្តផលិតបានចំនួន ២៦៨.៣១៥ ហិកតា គឺពុំមានតម្រូវការទឹកទៀតទេ ពេលនេះបងប្អូនប្រជាកសិករកំពុងធ្វើការប្រមូលផល បានប្រមាណ ៩០ ភាគរយ ហើយ។ ទឹកដែលយើងកំពុងបន្តបូមប្រមូលចូលអាងនៅពេលនេះ គឺទុកសម្រាប់បម្រើឱ្យការងារស្រូវប្រាំង និងការប្រើប្រាស់ប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនាពេលខាងមុខ ។ 
លោកស្រី បន្តថា ការងារបូមប្រមូលទឹកនៅក្នុងខេត្តព្រៃវែង គឺយើងកំពុងអនុវត្តនៅក្នុងស្រុកចំនួន ០៤ រួមមាន ស្រុកពោធិរៀង ពារាំង បាភ្នំ និងស្រុកស៊ីធរកណ្តាល ដោយប្រើប្រាស់ ស្ថានីយបូមទឹក ហ៊ុន សែន ទី៣ ម៉ាស៊ីនបូមទឹកចល័ត (៦៥សេះ) ចំនួន ០៧ គ្រឿង និងម៉ាស៊ីនសហគមន៍ទំនប់ដែលមាននៅនឹងកន្លែងស្រាប់ ចំនួន ០៦ គ្រឿង ដោយក្រសួងធនធានទឹក និងឧតុនិយមជាអ្នកផ្គត់ផ្គង់ប្រេងទាំងស្រុង ។
លោកស្រី សេង វណ្ណសាយ បានបញ្ជាក់បន្ថែមថា ចំពោះការដាំដុះស្រូវប្រាំង មកដល់ពេលនេះខេត្តព្រៃវែង សម្រេចដាំដុះបានចំនួន ៧៤.៨៦២ ហិកតា ស្មើនឹងប្រមាណ ៩៩ភាគរយ នៃផែនការដែលបានដាក់ចុះ ពោលគឺលឿនជាងឆ្នាំមុនប្រមាណជាង ៥.០០០ ហិកតា បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ៕ 
    
    
    
    
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print