ឈ្មួញ​រកស៊ី​ដឹក​ដី​ជាង​១០០​នាក់​នាំគ្នាតវ៉ាបិទផ្លូវ​ជាតិ​លេខ​២​បង្ក​ការ​កកស្ទះ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​

ចែករំលែក៖

​ភ្នំពេញ​៖​ ឈ្មួញ​រកស៊ី​ដឹក​ដី​ប្រមាណ​ជាង​១០០​នាក់​បាន​នាំ​គ្នា​យក​រថយន្ត​របស់​ខ្លួន​រាប់​សិប​គ្រឿង​មក​ធ្វើ​សកម្មភាព​តវ៉ា​ដោយ​បិទផ្លូវ​ជាតិ​លេខ​២​ ស្ថិត​នៅ​ចំណុច​ទល់មុខ​សង្កាត់​ព្រែក​កំ​ពិស​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ រំខាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​តាម​ផ្លូវជាតិ​លេខ​២​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ នៅ​ចំណុច​កើតហេតុ​ គេ​បាន​សង្កេត​ឃើញ​មាន​វត្តមាន​លោក​ នុ​ត​ ពុទ្ធ​ដា​រ៉ា​ អភិបាល​ខណ្ឌដង្កោ​ ចុះ​ទៅ​ស្តាប់​ការ​តវ៉ា​ ក៏​ដូច​រក​វិធី​ដោះស្រាយ​ជាមួយ​ក្រុម​ឈ្មួញ​ទាំងនោះ​ផង​ដែរ​ ។​

​ក្រុម​អ្នក​តវ៉ា​បាន​ទាមទារ​ថា​ សុំ​មិន​ឲ្យ​មានការ​ដូរ​ចង្កូត​ស្តាំ​ទៅ​ឆ្វេង​តាម​គោលការណ៍​របស់​សមត្ថកិច្ច​នោះ​ឡើយ​ ។

នៅវេលាម៉ោង១១ព្រឹក ថ្ងៃ ខែ ឆ្នាំដដែល បន្ទាប់ពីមានការអន្តរាគមន៍ពីលោកអភិបាលខណ្ឌដង្កោ លោកនុត ពុទ្ធដារ៉ានោះ ក្រុមអ្នកតវ៉ាបានយល់ព្រមរំសាយការតវ៉ា ហើយបានបើកផ្លូវឲ្យមានការធ្វើចរាចរណ៍ដូចធម្មតាឡើងវិញ ៕

image6

image1

image2

image3

image4

image5

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print