ភ្នំពេញ ៖ បន្ទាប់ពីដាក់ចេញនូវបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំ ពេញ ឲ្យកម្លាំងនគរបា លទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងច្បាប់ចរា ចរណ៍ដោយមុឺ ងម៉ាត់បំផុត។
លោក ស ថេត បានបញ្ជាក់ដូច្នេះ «ចាប់ពីថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ យុទ្ធនាការរឹតបណ្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នឹងត្រូវចាប់ផ្ដើម នៅតាមបណ្ដាគោលដៅនានា ក្នុងរាជធានីភ្នំពេញ ជាពិសេសរឹតបណ្ដឹង ចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។ អ្នកជិះម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព ត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភា ពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀ ត» ។
សម្រាប់ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានដឹកនាំកម្លាំងផ្ទាល់ចុះគោលដៅ ដេីម្បីត្រួតពិនិត្យរឹតបណ្តឹងច្ បាប់ចរាចរណ៍ក្រោមការបញ្ជាពីលោ កឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំ ពេញ។
ក្នុងនោះផងដែរនិងធ្វេីការឃាត់មិ នអោយបន្តដំណេីរទៅមុខទៀតឡេីយប្ រសិនបេីបងប្អូនមិនពាក់ មួក សុវត្ថិភាព ទាំងអ្នកបេីក និងអ្នកអមដំណេីរត្រូវពាក់មួកសុ វត្ថិភាព រហូតទាល់តែទៅយកមួកសុវត្ថិភា ពមកពាក់ ទេីបអនុញ្ញាតិអោយទៅបាន សូមបញ្ជាក់ក្នុងរយ:ពេលមួយខែនៃកា រផ្សព្វផ្សាយ និងណែនាំនេះគឺពុំមានការផាកពិន័ យឡេីយ ។
លោកវរះសេនីយ៍ឯក យឹម សារ៉ាន់ បានសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្ បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ៕ សុ ខា សែនជ័យ