ឃាត់​ឃាតកសម្លាប់ដុតបំផ្លាញសាកសពនៅក្បែរស្ពានព្រែកព្នៅ ក្នុងខណ្ឌជ្រោយចង្វារ បានហេីយ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ថ្ងៃ​​លិចគង់រះវិញ​ ដូចគ្នានឹងពន្លឺ​ស្រាវជ្រាវ​ការពិតត្រូវបានលាតត្រដាង​ នៅថ្ងៃ​អង្គារ​នេះ​ កម្លាំងនគរបាលតាមចាប់ជនដៃដល់បានហើយ​ ឃាតកជនជាតិចិនដូចគ្នា​ បន្ទាប់​ពីដុតសម្លាប់នារី​រងគ្រោះ​បានរត់​ គេចលាក់ខ្លួននៅប្រទេសចិន​ ។

ពត៌មាន​បញ្ជាក់​អោយ​ដឹង​ថា​ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចាប់ខ្លួនឃាតក​ដែលបានសម្លាប់នារីរងគ្រោះ រួចយកសាកសពទៅដុតបំផ្លាញចោល​ ​នៅក្បែរស្ពានព្រែកព្នៅ ក្នុងខណ្ឌជ្រោយចង្វារ បានហេីយ​ ។ ចំពោះ​មូលហេតុ​ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំខ្លួនយកទៅសួរនាំដើម្បីចាត់ការបន្ត។

សូមរំឭកករណីនេះឡេីងវិញថា​ កាលពី​វេលាម៉ោងជាង១១យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅឯដីឡូតិ៍មួយកន្លែង ជិតស្ពានលីយ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបង្ក​ការភ្ញាក់ផ្អេីល​ដោយសារមានផ្សែងហុយ​ ​និង​ជះក្លិនឆ្ងៀមពីបរិវេណកន្លែងកេីតហេតុ​ ។

ការពិតគឺជនសង្ស័យបានដឹកមនុស្សតាមរថយន្តយក​ ទៅដុតចោល ដោយជនរងគ្រោគេសន្និដ្ឋាន​ ជាជំហ៊ានដំបូងថាជាមនុស្សស្រីជនជាតិចិន​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print