ភ្នំពេញ ៖ ថ្ងៃលិចគង់រះវិញ ដូចគ្នានឹងពន្លឺស្រាវជ្រាវការពិតត្រូវបានលាតត្រដាង នៅថ្ងៃអង្គារនេះ កម្លាំងនគរបាលតាមចាប់ជនដៃដល់បានហើយ ឃាតកជនជាតិចិនដូចគ្នា បន្ទាប់ពីដុតសម្លាប់នារីរងគ្រោះបានរត់ គេចលាក់ខ្លួននៅប្រទេសចិន ។
ពត៌មានបញ្ជាក់អោយដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចាប់ខ្លួនឃាតកដែលបានសម្លាប់នារីរងគ្រោះ រួចយកសាកសពទៅដុតបំផ្លាញចោល នៅក្បែរស្ពានព្រែកព្នៅ ក្នុងខណ្ឌជ្រោយចង្វារ បានហេីយ ។ ចំពោះមូលហេតុ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំខ្លួនយកទៅសួរនាំដើម្បីចាត់ការបន្ត។
សូមរំឭកករណីនេះឡេីងវិញថា កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅឯដីឡូតិ៍មួយកន្លែង ជិតស្ពានលីយ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបង្កការភ្ញាក់ផ្អេីលដោយសារមានផ្សែងហុយ និងជះក្លិនឆ្ងៀមពីបរិវេណកន្លែងកេីតហេតុ ។
ការពិតគឺជនសង្ស័យបានដឹកមនុស្សតាមរថយន្តយក ទៅដុតចោល ដោយជនរងគ្រោគេសន្និដ្ឋាន ជាជំហ៊ានដំបូងថាជាមនុស្សស្រីជនជាតិចិន ៕