ភ្នំពេញ ៖ អាចចាត់ទុកថានេះជាឱកាសល្អមួយសម្រាប់សិស្សវិទ្យាល័យទាំងប្រុសនិងស្រី ចូលរួមកម្មវិធីផ្លាស់ប្ដូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន (JENESYS 2019)តាមរយៈការឆ្លងកាត់លក្ខខណ្ឌជ្រើសរើសពីក្រសួងអប់រំ យុវជន និងកីឡា ដែលបាន ប្រកាសជូនដំណឹងជ្រើស រើសយុវជនចំនួន ១២រូប ។
នេះបេីយោងតាមសេចក្តីជូនដំណឹងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃពុធ ខែកក្កដា ឆ្នាំ២០១៩ ដែលអង្គភាពនគរដ្រេហ្គនបាន ទទួលនៅល្ងាចថ្ងៃពុធនេះ ។
សេចក្តីជូនដំណឹងក្រសួងអប់រំបានអោយដឹង ទៀតថា ក្រសួងនឹងជ្រើសរើសសិស្សវិទ្យាល័យចំនួន ១២ រូប (ស្រី ០៦ រូប និងប្រស ០៦ រូប) ដើម្បីទៅចូលរួមកម្មវិធីផ្លាស់ប្តូរទំនាក់ ទំនងយុវជនអាស៊ីបូព៌ានិងជប៉ុន (Japan-East Asia Network of Exchange for Students and Youths – JENESYS_2019_Program) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅប្រទេសជប៉ុន។ ការចំណាយផ្សេងៗ ជាបន្ទុករបស់ភាគីជប៉ុន។
សេចក្តីជូនដំណឹងបានបញ្ជាក់ថាអំពីលក្ខណៈសម្បត្តិបេក្ខជនដូចខាងក្រោម ៖
• អាយុចាប់ពី ១៦ ទៅ ១៨ឆ្នាំ (កំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ)
• ចេះភាសាអង់គ្លេសច្បាស់លាស់ អាចចែករំលែក និងក្រេបយកចំណេះដឹងពីកម្មវិធី
– គោរពវិន័យល្អ និងមានបុគ្គលិកលក្ខណៈល្អ
– ត្រូវចូលរួមប្រជុំ ហ្វឹកហាត់ ចូលរួមគ្រប់សកម្មភាពនៃកម្មវិធី និងស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាព
ផ្សេងៗដែលតម្រូវដោយក្រសួងអប់រំ យុវជន និងកីឡា មុន និងក្រោយកម្មវិធី
• មានលទ្ធភាពចំណាយលើការទិញសម្ភារប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ និងតម្រូវការផ្សេងៗ
– មានលិខិតឆ្លងដែនរួចជាស្រេច
– មិនធ្លាប់បានចូលរួមកម្មវិធីដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលជប៉ុននៅប្រទេសជប៉ុន
– ករណីបេក្ខជនដែលជាប់ជាស្ថាពរប៉ុន្តែលះបង់សិទ្ធិមិនចូលរួមកម្មវិធីវិញបេក្ខជននឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រឡងជ្រើសរើសកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនផ្សេងៗទៀតដែលរៀបចំឡើងដោយក្រសួងរយៈពេល ០៥ឆ្នាំ
– សម្រាប់ព័ត៌មានបន្ថែម៖ ទំនាក់ទំនងលេខទូរសព្ទ ០៩២ ៦៦៣ ១៤៨
– ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ (វេលាម៉ោង៥:០០ល្ងាច)
– ទាញយកពាក្យ៖ http://bit.ly/2M7Vdw3
ដាក់ពាក្យ៖ អគារលេខ ១៥២ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ការិយាល័យរដ្ឋបាលនៃនាយកដ្ឋានយុវជន) ៕ ដោយ ៖ ជាយក្រុង