ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើស​ រើស​ សិស្សវិទ្យាល័យចំនួន១២រូប (ស្រី៦ ប្រុស៦នាក់) ដើម្បីទៅចូលរួមកម្មវិធីផ្លាស់ប្ដូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន​ (JENESYS 2019)

ចែករំលែក៖

ភ្នំពេញ ៖ អាច​ចាត់​ទុក​ថា​នេះជាឱកាស​ល្អមួយសម្រាប់សិស្សវិទ្យា​ល័យទាំងប្រុសនិង​ស្រី​ ចូលរួមកម្មវិធី​ផ្លាស់ប្ដូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន (JENESYS 2019)​តាមរយៈ​ការឆ្លងកាត់​លក្ខខណ្ឌ​ជ្រើស​រើស​ពីក្រសួងអប់រំ យុវជន និងកីឡា​ ដែលបាន​ ប្រកាសជូនដំណឹងជ្រើស​ រើសយុវជនចំនួន​ ១២រូប​ ។

នេះបេីយោងតាមសេចក្តីជូនដំណឹងក្រសួងអប់រំ យុវជន និងកីឡា​ នៅថ្ងៃ​ពុធ​ ខែកក្កដា​ ឆ្នាំ​២០១៩​ ដែលអង្គភាព​នគរដ្រេហ្គនបាន​ ទទួលនៅល្ងាច​ថ្ងៃ​ពុធ​នេះ​ ។

សេចក្តីជូនដំណឹងក្រសួងអប់រំបានអោយដឹង​ ទៀត​ថា​ ក្រសួងនឹងជ្រើស​រើសសិស្សវិទ្យាល័យចំនួន ១២ រូប (ស្រី ០៦ រូប និងប្រស ០៦ រូប) ដើម្បីទៅចូលរួមកម្មវិធីផ្លាស់ប្តូរទំនាក់​ ទំនងយុវជនអាស៊ីបូព៌ានិងជប៉ុន (Japan-East Asia Network of Exchange​ for Students and Youths – JENESYS_​2019_Program) ដែល​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣​ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅប្រទេសជប៉ុន។ ការចំណាយផ្សេងៗ ជាបន្ទុករបស់ភាគីជប៉ុន។

សេចក្តី​ជូន​ដំណឹង​បានបញ្ជាក់​ថា​អំពី​លក្ខណៈ​សម្បត្តិបេក្ខជនដូចខាងក្រោម​ ៖
• អាយុចាប់ពី ១៦ ទៅ ១៨ឆ្នាំ (កំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ)
• ចេះភាសាអង់គ្លេសច្បាស់លាស់ អាចចែករំលែក និងក្រេបយកចំណេះដឹងពីកម្មវិធី
– គោរពវិន័យល្អ និងមានបុគ្គលិកលក្ខណៈល្អ
– ត្រូវចូលរួមប្រជុំ ហ្វឹកហាត់ ចូលរួមគ្រប់សកម្មភាពនៃកម្មវិធី និងស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាព
ផ្សេងៗដែលតម្រូវដោយក្រសួងអប់រំ យុវជន និងកីឡា មុន និងក្រោយកម្មវិធី
• មានលទ្ធភាពចំណាយលើការទិញសម្ភារប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ និងតម្រូវការផ្សេងៗ
– មានលិខិតឆ្លងដែនរួចជាស្រេច
– មិនធ្លាប់បានចូលរួមកម្មវិធីដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលជប៉ុននៅប្រទេសជប៉ុន
– ករណីបេក្ខជនដែលជាប់ជាស្ថាពរប៉ុន្តែលះបង់សិទ្ធិមិនចូលរួមកម្មវិធីវិញបេក្ខជននឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រឡងជ្រើសរើសកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនផ្សេងៗទៀតដែលរៀបចំឡើងដោយក្រសួងរយៈពេល ០៥ឆ្នាំ

– សម្រាប់ព័ត៌មានបន្ថែម៖ ទំនាក់ទំនងលេខទូរសព្ទ ០៩២ ៦៦៣ ១៤៨
– ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ (វេលាម៉ោង៥:០០ល្ងាច)
– ទាញយកពាក្យ៖ http://bit.ly/2M7Vdw3
ដាក់ពាក្យ៖ អគារលេខ ១៥២ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ការិយាល័យរដ្ឋបាលនៃនាយកដ្ឋានយុវជន)​ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print