ខេត្តសៀមរាប ៖ ឃ្លាំងលាយផ្សំវេចខ្ចប់ជីកសិកម្មគ្មានច្បាប់អនុញ្ញាតមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ឌិន កែវ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងជំនាញ នៃមន្ទីរកសិកម្មខេត្ត ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូង ឆែកឆេរកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤និង២៥រសៀល ដែលស្ថិតនៅទីតាំងដីឡូត៍ មួយកន្លែង ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន នាយ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថា ក្នុងការឆែកឆេរនោះសមត្ថកិច្ចចម្រុះ បានរកឃើញវត្ថុតាងមានដូចខាងក្រោម៖
១.ជីទឹក -ជីទឹកលាយរួច (rootgrow)= 104កេស=2.08 T , - ជីទឹកលាយរួច (aminovango)= 20កេស= 0.6T , -មេជីទឹកមិនទាន់ច្រក=61ធុង=12.2T ,-សំបកដបមិនទាន់ច្រក1L=8400ដប , -សំបកដបមិនទាន់ច្រក5L=1200ដប ,-សំបកកេស=1520កេស។
២.ជីគោក -ជីគោក ជាជីកំបុសមិនទាន់សម្រេច=227ការ៉ុង=5.695T ,-ជីច្រកការ៉ុងរួចម៉ាក(famous organic)= 10ការ៉ុង=5T ,-សំបកការ៉ុងបោះពុម្ព រួចសំរាប់ច្រកជី
មានចំនួន5200សំបក។
៣.ម៉ាស៊ីនសម្រាប់លាយផ្សំវេចខ្ចប់និងផលិតជីកសិកម្ម មានចំនួន០៨គ្រឿង។
ចំពោះវត្ថតាងទាំងអស់ខាងលើត្រូវបានសមត្ថកិច្ចចម្រុះ ធ្វើកំណត់ហេតុឃាត់ទុកក្នុងឃ្លាំង និងបិទទីតាំងបណ្តោះអាសន្នហើយធ្វើកិច្ចសន្យាអោយម្ចាស់ចូលខ្លួនទៅកាន់មន្ទីរកសិម្មខេត្ត ដើម្បីអនុវត្តទៅតាមនិតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ៕ប៊ុនរិទ្ធី