ខេត្តព្រះសីហនុ ៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តបានបេីកកិច្ចប្រតិបត្តិការចុះឆែកត្រួតពិនិត្យក្លឹបកំសាន្តក្រុមហ៊ុនចិនមួយកន្លែងឈ្មោះ Obama Club (LVចាស់) រកឃើញថ្នាំញៀនមួយចំនួន និងអ្នកបានសេពគ្រឿងញៀនជាក់ស្តែងក្នុងក្លឹបនេះទៀតផង។ ចំណាត់ ការសមត្ថកិច្ចបានឃាត់មនុស្ស សប្រមាណ១៥០នាក់ ដែលភាគច្រើនគឺជាជនជាតិចិននិងមានជនជាតិខ្មែរខ្លះ នាំខ្លួនយកមកសាកសួរនិងចាត់ការបន្តតាមនិតិវិធី។
កិច្ចប្រតិបត្តិការនេះធ្វេីឡេីងកាលពីម៉ោង៣ យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៩ ដឹកនាំដោយលោក គួច ចំរើន គណៈបញ្ជាការឯកភាពខេត្ត និងលោក ជួន ណារិន្ទស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកសៀង សុខ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត ។
ក្លឹបកំសាន្តឈ្មោះ Obama Club (LVចាស់) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ក្នុងប្រតិបត្តិការរកឃើញថ្នាំញៀនមួយចំនួន និងអ្នកបានសេពគ្រឿងញៀនជាក់ស្តែងក្នុងក្លឹបនេះទៀតផង ។ ចំណាត់ការសមត្ថកិច្ចបានឃាត់មនុស្ស សប្រមាណ ១៥០នាក់ ដែលភាគច្រើនគឺជាជនជាតិចិននិងមានជនជាតិខ្មែរខ្លះ យកមក សាកសួរ និងចាត់ការបន្តតាមនិតិវិធី ៕