ឃាត់ខ្លួនមនុស្សប្រមាណ១៥០នាក់​ ក្នុងក្លិប​ កម្សាន្ត​ឈ្មោះ​ Obama Club នៅខេត្ត​ព្រះសីហនុ​ ពពាក់​ពពូនគ្នាសេពថ្នាំញៀនជាក់​ស្តែង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖​ អាជ្ញា​ធរមានសមត្ថកិច្ច​ខេត្ត​បានបេីកកិច្ចប្រតិបត្តិការចុះឆែកត្រួតពិនិត្យក្លឹបកំសាន្តក្រុមហ៊ុនចិនមួយកន្លែងឈ្មោះ​ Obama Club (LVចាស់)​ រកឃើញថ្នាំញៀនមួយចំនួន​ និងអ្នកបានសេពគ្រឿងញៀនជាក់ស្តែងក្នុងក្លឹបនេះទៀតផង​។ ចំណាត់​ ការ​សមត្ថកិច្ច​បានឃាត់​មនុស្ស​ សប្រមាណ១៥០នាក់​ ដែលភាគ​ច្រើនគឺជាជនជាតិចិននិងមានជនជាតិខ្មែរខ្លះ​ នាំខ្លួន​យក​មកសាក​សួរនិងចាត់ការបន្តតាមនិតិវិធី​។

កិច្ច​ប្រ​តិបត្តិ​ការ​នេះធ្វេីឡេីងកាលពីម៉ោង​៣​ យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៥​ ខែ​ កក្កដា​ ឆ្នាំ​២០១៩​ ដឹកនាំដោយលោក​ គួច ចំរើន​ គណៈ​បញ្ជាការឯកភាព​ខេត្ត និងលោក ជួន ណារិន្ទស្នងការ​នគរបាលខេត្ត​ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកសៀង សុខ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត​ ។

ក្លឹបកំសាន្តឈ្មោះ​ Obama Club (LVចាស់)​ ស្ថិត​ក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ។ ក្នុងប្រតិបត្តិការ​រកឃើញថ្នាំញៀនមួយចំនួន​ និងអ្នកបានសេពគ្រឿងញៀនជាក់ស្តែងក្នុងក្លឹបនេះទៀតផង​ ។ ចំណាត់ការ​សមត្ថកិច្ច​បានឃាត់​មនុស្ស​ សប្រមាណ​ ១៥០នាក់​ ដែលភាគច្រើនគឺជាជនជាតិចិននិងមានជនជាតិខ្មែរខ្លះ​ យក​មក​ សាកសួរ​ និងចាត់ការបន្តតាមនិតិវិធី​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print